|
នានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅខេត្តThai Nguyen(រូបថតInternet) |
VOV-នាព្រឹកថ្ងៃទី២៥មិនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅខេត្តThai Nguyen។ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Thai Nguyen នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថាគោលការ
ណ៍របស់រដ្ឋាភិបាលគឺបង្កលក្ខណៈដើម្បី Thai Nguyen អភិវឌ្ឍន៍ក្លាយទៅជាមជ្ឈ
មណ្ឌលសេដ្ឋកិច្ចវប្បធម៍អប់រំរបស់ដំបន់ព្រៃភ្នំភាគខាងជើង។ នាយករដ្ឋមន្ត្រីបាន
សំណូមពរ Thai Nguyen និងក្រសួងផ្នែកទាក់ទិននានាប្តេជ្ញាសំរេចខ្សែផ្លូវល្បឿន
លឿន ហាណូយ-Thai Nguyen ក្នុងឆ្នាំ២០១៣ដើម្បីផ្សាភ្ជាប់ពូលកំណើននេះ
ជាមួយព្រលានយន្តហោះ Noi Bai សំដៅជំរុញការទាក់ទាញវិនិយោគពីបរទេស។ នាយករដ្ឋមន្ត្រីក៏សំណូមពរខេត្ត Thai Nguyen យកចិត្តទុកដាក់ជាពិសេសកសាងជនបទថ្មីកាត់បន្ថយភាពក្រីក្រ។
ក៏ក្នុងព្រឹកថ្ងៃទី២៥មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើកការដ្ឋានសាងសង់គំរោងការមណ្ឌលបច្ចេកវិទ្យាខ្ពស់ Samsung-Thai Nguyen ជាមួយចំនួនទុនវិនិយោគប្រមាណ៣,២ពាន់លានដុល្លារអាមេរិកនិងមកអុធធូបគោរពវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅអាគ៌ារំលឹកវិញ្ញាណក្ខ័ន្ធយុវជនស្ម័គ្រចិត្តកងអនុសេនាធំលេខ៩១៥ដែលបានពលីកម្មនៅ Thai Nguyen ផងដែរ៕