ប្អូនៗកុមារវៀតណាមជូនផ្កាចំពោះនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ TTXVN) |
មុនពេលចាកចេញពីប្រទេសវៀតណាម នាល្ងាចថ្ងៃទី ៩ ខែមេសា នាយករដ្ឋមន្ត្រី ហូឡង់លោក Mark Rutte បានអញ្ជើញជួបជាមួយសារព័ត៍មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាមនិងចែករំលែកនូវមតិយោបល់ លើ កិច្ចសហប្រតិបត្តិការដែលពោរពេញទៅដោយសក្តានុពលរវាងប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី Mark Rutte បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc; ជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង ជួបសវនាការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមទាំងចូលរួមកិច្ចពិភាក្សាជាមួយសហគ្រាសឈានមុខរបស់ហូឡង់ចំនួន ៧០ និងថ្នាក់ដឹកនាំនៃក្រ សួងស្ថាប័ននានារបស់វៀតណាមផងដែរ។ លោកនាយករដ្ឋមន្ត្រីហូឡង់បាននិយាយថា សហគ្រាសហូឡង់ទាំង៧០នេះ នឹងបន្តស្នាក់នៅ វៀត ណាមក្នុងរយៈពេល ៣ ថ្ងៃខាងមុខនិងអនុវត្តន៍ការចុះហត្ថលេខាលើកិច្ចសន្យាជាច្រើនស្តីពីវិស័យកសិកម្ម ការគ្រប់គ្រងទឹក ការគ្រប់គ្រងថាមពលខ្យល់សមុទ្រនិងការដឹកជញ្ជូនជាដើម។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Mark Rutte បានផ្ញើសារមួយទៅកាន់ប្រជាជន វៀតណាមគឺ ប្រជាជនវៀតណាមមានមិត្តភក្តិម្នាក់នៅទ្វីបអឺរ៉ុប។ យោងតាមនាយករដ្ឋមន្រ្តីហូឡង់ ឥឡូវនេះហូឡង់ជាវិនិយោគិនសំខាន់របស់វៀតណាម។ ហើយទំនាក់ទំនងរវាងប្រជាជនទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទៅទៀត៕