នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលើកឡើងអំពីអាទិភាពស្នូលៗ ទាំង ៦ ក្នុង​ការដឹក​នាំ​ប្រទេស

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាក៏បានសន្យាថានឹងដឹកនាំស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសជាតិ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជា(CPP) កាន់អំណាចបានសន្យាជាមួយប្រជាជន។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលើកឡើងអំពីអាទិភាពស្នូលៗ ទាំង ៦ ក្នុង​ការដឹក​នាំ​ប្រទេស - ảnh 1លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

ក្នុងសេចក្តីប្រកាសមួយ បន្ទាប់ពីត្រូវបានរដ្ឋសភាកម្ពុជាផ្ដល់សច្ចាប័នលើមុខតំណែងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញ (ថ្ងៃទី២២ សីហា) លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីបានលើកឡើងនូវគោលនយោបាយអាទិភាពស្នូលទាំង ៦ ក្នុងការដឹកនាំប្រទេសសម្រាប់អាណត្តិ ៥ ឆ្នាំខាងមុខដូចជា៖ ១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។ ៤៖ ការដាក់ចេញ និង ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ។ ៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។ ៦៖ ការដាក់ពង្រាយមន្ត្រីឯកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ បង្កើតសមាគមកសិករនៅមូលដ្ឋាននានានៅទូទាំងប្រទេស។

នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាក៏បានសន្យាថានឹងដឹកនាំស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសជាតិ សំដៅអនុវត្តន៍ប្រកបដោយជោគជ័យកម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជា(CPP) កាន់អំណាចបានសន្យាជាមួយប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ