នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងសមភាគីជប៉ុនលោក Fumio Kishida ក្នុងជំនួបនៅទីក្រុងតូក្យូ ខែកញ្ញា ឆ្នាំ២០២២ (រូបភាព៖ ANI) |
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបពិភាក្សាជាមួយសមភាគីម្ចាស់ផ្ទះលោក Narendra Modi នៅថ្ងៃ ២០ ខែមីនា។ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាទ្វេភាគី និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
ថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Baghchi បាននិយាយថា៖ “ជប៉ុនជាដៃគូសំខាន់របស់ឥណ្ឌា។ យើងមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រទេសជប៉ុន។ គេក៏ជាដៃគូនៅក្នុងរចនាសម្ព័ន្ធពហុភាគី និងតំបន់ ដូច្នេះយើងទន្ទឹងរង់ចាំការពិភាក្សាប្រកបដោយផ្លែផ្កាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ។ លោកនាយករដ្ឋមន្ត្រី Modi បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រី Kishida ក៏បានមកទីនេះផងដែរ។ ដូច្នេះ យើងទន្ទឹងរង់ចាំការពិភាក្សាទាំងនេះ”។
សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ ឥណ្ឌា និងជប៉ុនបានដំឡើងជាផ្លូវការនូវទំនាក់ទំនង ទៅជាយុទ្ធសាស្រ្តពិសេស និងភាពជាដៃគូសកល។ ប្រទេសទាំងពីរបានបង្កើតយន្តការកិច្ចប្រជុំកំពូលប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០០៦។ ទាំងឥណ្ឌា និងជប៉ុនបច្ចុប្បន្នជាសមាជិកនៃក្រុមសន្ទនាសន្តិសុខ Quad រួមជាមួយនឹងអូស្ត្រាលី និងសហរដ្ឋអាមេរិក៕