មុននោះ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ កាលពីរសៀលថ្ងៃទី ១៦ ខែសីហា លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងមុខតំណែងថ្មី ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងផ្តល់សិទ្ធិដល់ប្រជាជនថៃគ្រប់រូប។
យករដ្ឋមន្ត្រីជាប់ឆ្នោត លោកស្រី Peatongtarn Shinawatra - ស្ពានតភ្ជាប់ជំនាន់ដើម្បីជំរុញការអភិវឌ្ឍរបស់ប្រទេសថៃ។ រូបថត៖ Thairath |
ដោយមានសំឡេងគាំទ្រចំនួន ៣១៩ សំឡេងប្រឆាំងចំនួន ១៤៥ និងសំឡេងអនុប្បវាទចំនួន ២៧ ក្នុងចំណោមសម្លេងឆ្នោតសរុប ៤៩១ លោកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្រ "ទឹកដីនៃប្រាសាទមាស" និងជាសមាជិកទីបីក្នុងគ្រួសារ Shinawatra កាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក Thaksin Shinawatra និងលោកស្រី Yingluck Shinawatra ។
មតិសាធារណៈជនថៃបានវាយតម្លៃជាវិជ្ជមានលើការដែលលោកស្រី Paetongtarn ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ ដោយចាត់ទុកថា លោកស្រី Paetongtarn ជាមួយនឹងអាយុនៅក្មេង និងមានការគាំទ្រពីក្រុមការងារដែលមានបទពិសោធន៍ អាចជួយបង្កើតការតភ្ជាប់រវាងមនុស្សជំនាន់ថ្មី និងមនុស្សចាស់នៅក្នុងប្រទេសថៃ។ ក្រុមអ្នកសង្កេតការណ៍ជឿថា ក្រោមការដឹកនាំរបស់លោកស្រី Paetongtarn គោលនយោបាយសេដ្ឋកិច្ចភាគច្រើនរបស់ប្រទេសថៃនឹងបន្តអនុវត្តដូចការគ្រោងទុក ដែលជួយស្តារឡើងវិញទំនុកចិត្តរបស់វិនិយោគិនដែលមកបណ្ដាក់ទុននៅប្រទេសថៃ៕