នាយករដ្ឋមន្ត្រីចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា WEF

Chia sẻ
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ 
នាយករដ្ឋមន្ត្រីចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា WEF - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF (រូបថត៖ VOV)

នាថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៤ នៃអ្នកត្រួសត្រាយនៃ WEF ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនលោក Li Qiang    និងស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជួបពិភាក្សាអំពីវិធានការអនុវត្តយ៉ាងទូលំទូលាយនូវលទ្ធផល និងការយល់ឃើញរួមដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងឆ្នាំ ២០២២ ដោយខិតខំប្រឹងប្រែងគ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រួមចំណែកនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែស៊ីជម្រៅ និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៤ ដោយ WEF សហការជាមួយរដ្ឋាភិបាល ចិន រៀបចំឡើងនៅទីក្រុង Tianjin។ ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមនឹងរួមចំណែកយ៉ាងសកម្ម និងសម្របសម្រួលជាមួយដៃគូអន្តរជាតិក្នុងការដោះស្រាយបញ្ហាសកលលោក ដើម្បីរក្សា និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ តាមគម្រោង នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ចែករំលែកទស្សនៈវិស័យរបស់វៀតណាមក្នុងសម័យប្រជុំពេញអង្គ និងកិច្ចប្រជុំអាហារថ្ងៃត្រង់ធ្វើការរបស់ថ្នាក់ដឹកនាំស្តីពី “ការ ទប់ស្កាត់ការបាត់បង់ទសវត្សរ៍"។ ទាំងនេះគឺជាការពិភាក្សាសំខាន់ៗនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ដោយទទួលបានការយកចិត្តទុកដាក់ពីបណ្តាប្រទេស អង្គការ និងសហគមន៍ធុរកិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ