|
កម្មាភិបាល យុទ្ធជនកងពល ៣១២ ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
(VOVworld)-នារសៀលថ្ងៃទី២៤ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារត្រៀមខ្លួនប្រយុទ្ធជាស្រេច
នៅកងពលលេខ៣១២នៃបញ្ជាការដ្ឋានកងពលធំទី១ ដែលមានទីតាំងនៅស្រុក Pho
Yen ខេត្ត Thai Nguyen។នេះជាកងពលធំចំណានមួយក្នុងចំណោមកងពលដំបូង
របស់កងទ័ពប្រជាជន វៀតណាម។
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានគូសបញ្ជាក់នូវប្រពៃណី ដ៏
អង់អាចក្លាហាននាគ្រាសង្គ្រាមរបស់កងពល៣១២ ជាពិសេសក្នុងយុទ្ធនាការ
ប្រវត្តិសាស្ត្រ Dien Bien Phu និងយុទ្ធនាការហូជីមិញ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ
កម្មាភិបាល យុទ្ធជនកងពល ៣១២ បន្តពង្រីកប្រពៃណីប្រវត្តិសាស្ត្រនិងបង្កើន
កម្លាំងតស៊ូប្រយុទ្ធ។ទន្ទឹមជាមួយគ្នានោះ កងពលធំក៏ត្រូវរក្សាវិន័យរបស់កងទ័ព
ពង្រីកស្មារតីសាមគ្គី ស្រុះចិត្តគំនិតជាមួយគ្នា ដើម្បីខិតខំប្រឹងប្រែងក្លាយទៅជាអង្គ
ភាពគំរូក្នុងកងទ័ពទាំងមូល។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន
អញ្ជើញដាំដើមឈើអនុស្សវរីយ៍ក្នុងបរិវេណរបស់បញ្ជាការដ្ឋានកងពលផងដែរ៕