នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ |
នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋាភិបាលនិងមជ្ឈិមសម្ព័ន្ធយុវជន ដើម្បីស្តាប់មតិយោល បល់របស់យុវជននៅទូទាំងប្រទេសតាមរយៈនោះបង្កលក្ខណៈងាយស្រួលសំរាប់យុវជន បំពេញភារកិច្ចរបស់ខ្លួនបានល្អ និងរួមចំណែកក្នុងការកសាងប្រទេសជាតិ។
លោក Nguyen Xuan Phuc បានស្នើថា កិច្ចប្រជុំនេះគួរតែផ្តោត លើបញ្ហា សំខាន់ដែលយុវជនយកចិត្តទុកដាក់នាបច្ចុប្បន្ន ក្នុងនោះរួមមានការចាប់ផ្តើមអាជីវកម្ម និងការអំពាវ នាវយុវជនកសាងប្រទេសជាតិជាដើម។ លោក Nguyen Xuan Phuc បានវាយ តំលៃខ្ពស់ចំពោះការដែលមជ្ឈិមសម្ព័ន្ធយុវជន ដោយយក ឆ្នាំ២០១៨ ធ្វើជា “ឆ្នាំយុវវ័យមានការឆ្នៃប្រឌិត” ដូច្នេះអាជ្ញាធរមូលដ្ឋាន គប្បីបង្ករលក្ខណៈងាយស្រួល យ៉ាងណា ដើម្បី លើកទឹកចិត្តយុវជនមានការច្នៃប្រឌិត៕ លោក Nguyen Xuan Phuc បានប្រសាសន៍ថា៖
“យើងកំពុងដាក់ចេញរឿងមួយគឺ យុវជននៅសកលលោកនេះដោយមានឧត្តមគតិ និងបំណងប្រាថ្នា ចំពោះ វប្បធម៌ វៀតណាម យុវជន និងជំនាន់យុវវ័យត្រូវតែមានបំណងប្រាថ្នា ការឆ្នៃប្រឌិត ស្មោះត្រង់ និងបញ្ញាផងដែរ។ យុវជនត្រូវតែមានសេចក្តីប៉ងប្រាថ្នាជាពុំខានឡើយ។ ខ្ញុំនិយាយប្រការនេះដោយមានគោលបំណងចង់ឲ្យយើងទាំងអស់គ្នាកសាងក្តីប្រាថ្នា និង ស្មោះត្រង់មួយក្នុងយុវជន៕ “