នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាច្រកទ្វារព្រំដែន Huu Nghi និងសិក្សាគម្រោងមួយចំនួននៅខេត្ត Lang Son

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថាការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយបែបបទ បង្កលក្ខណងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្ម; ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការទប់ស្កាត់បទល្មើស ការរត់ពន្ធ គ្រឿងញៀន។
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាច្រកទ្វារព្រំដែន Huu Nghi និងសិក្សាគម្រោងមួយចំនួននៅខេត្ត Lang Son - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinhអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងជួសជុល និងកែលម្អផ្លូវជាតិ លេខ៤B កំណត់ផ្លូវឆ្លងខេត្ត Lang Son (រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ២១ មេសា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ទស្សនាដើមជ្រៃដែលដាំដោយអគ្គលេខាបក្សលោក Nguyen Phu Trong នៅក្នុងបរិវេណច្រកទ្វារព្រំដែនក្នុងខែសីហា ឆ្នាំ ២០២៣; ទន្ទឹមនឹងនោះ សិក្សាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមមួយចំនួននៅខេត្ត Lang Son។

អញ្ជើញត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងនានាដែលបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្រកទ្វារព្រំដែនក្នុងការតភ្ជាប់ទំនាក់ទំនងមិត្តភាព និងសេដ្ឋកិច្ចរវាងវៀតណាម និងចិន និងរវាងចិន និងអាស៊ាន ក៏ដូចជារវាងខេត្ត Lang Son និងខេត្ត Guangxi។  លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថាការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កាត់បន្ថយបែបបទ បង្កលក្ខណងាយស្រួលសម្រាប់ប្រជាជន និងអាជីវកម្ម; ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការទប់ស្កាត់បទល្មើស ការរត់ពន្ធ គ្រឿងញៀន។

អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់គម្រោងជួសជុល និងកែលម្អផ្លូវជាតិ លេខ៤B កំណត់ផ្លូវឆ្លងខេត្ត Lang Son លោកនាយករដ្ឋមន្ត្រីបាន តម្រូវឲ្យត្រួតពិនិត្យវឌ្ឍនភាព កែលម្អគុណភាពគម្រោង ធានាបច្ចេកទេស សោភ័ណ្ឌភាព និងសុវត្ថិភាព និងអនាម័យបរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា ការរៀបចំដីធ្លី គឺជាជំហានដ៏សំខាន់ និងសំខាន់ក្នុងការអនុវត្តន៍គម្រោងផងដែរ៕

ប្រតិកម្មទៅវិញ