នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបលោកកៅ គឹមហួន អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងចូលរួមវេទិកាអនាគតអាស៊ាន ដែលប្រព្រឹត្តទៅនៅវៀតណាមចាប់ពីថ្ងៃទី ២១-២៤ ខែមេសា។ 
នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញការដោះស្រាយរាល់បញ្ហាតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងមីយ៉ាន់ម៉ា។ ចំពោះបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានអះអាងថា អាស៊ានកំពុងអភិក្រមវិធីសាស្រ្តដ៏ត្រឹមត្រូវ រក្សាតួនាទីស្នូលក្នុងការជំរុញការសន្ទនា និងដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ជៀសវាងការកើនឡើងភាពតានតឹង និងជម្លោះ ធានាសន្តិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់។ ទាក់ទិននឹងស្ថានការណ៍នៅមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាម និងប្រទេសជាសមាជិកអាស៊ាន តែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងជួយឧបត្ថម្ភមនុស្សធម៌របស់អាស៊ាន និងដៃគូនៅមីយ៉ាន់ម៉ា ហើយមានគោលបំណងថាអាស៊ាននឹងបន្តប្រកាន់ខ្ជាប់ខ្ជួន និងអត់ធ្មត់អនុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ជួយឧបត្ថម្ភមីយ៉ាន់ម៉ា ដែលជាសមាជិកនៃគ្រួសារអាស៊ាន។

រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថា ប្រទេស ដៃគូតែងតែបង្ហាញការគោរពទំនាក់ទំនង និងមជ្ឈភាពរបស់អាស៊ាន ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអាស៊ានក្នុងការអនុវត្តការងារស្នូល

ក្នុងសសរស្តម្ភសហគមន៍នីមួយៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការបណ្តុះបណ្តាលធនធាន និងការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជន។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិកាបានស្វាគមន៍ និងវាយតំលៃខ្ពស់ចំពោះការត្រិះរិះយុទ្ធសាស្ត្រ និងវិធីសាស្រ្តអភិក្រមត្រឹមត្រូវរបស់វៀតណាម; លោកមានគោលបំណងថា ភាគីនានានឹងជំរុញការចរចាឆ្ពោះទៅរកការសម្រេចរួចរាល់ក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) និងសម្រាប់ផលប្រយោជន៍របស់អាស៊ាន៕ 

ប្រតិកម្មទៅវិញ