នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា)

Chia sẻ
នារសៀលថ្ងៃទី ២៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិ
បាល នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung
បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់
Yangon (មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុង
មានដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នារសៀលថ្ងៃទី ២៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម
Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់ Yangon
(មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុងមានដំណើរទស្សនកិច្ចនិងធ្វើការនៅ
វៀតណាម។ ក្នុងការទទួលជួបសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់
ទុកថា៖ វៀតណាមនិងមីយ៉ាន់ម៉ា ត្រូវការជំរុញយ៉ាងខ្លាំងបណ្ដាសកម្មភាពពន្លឿន
ព្រីកល្អជាងទៀត សក្តានុភាព ប្រៀបខ្លាំង របស់ប្រទេសនិមួយៗ ជាពិសេសលើ
វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ។ល។ ដើម្បីបំរើឲ្យកិច្ចសហប្រតិបត្តិការនិង
ការអភិវឌ្ឍន៍ រួមចំណែកចូលក្នុង ការកសាងសហគមអាស៊ាន ឲ្យកាន់តែខ្លាំងក្លាថែម
ទៀត។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម
នឹងបញ្ជាណែនាំ បណ្ដាក្រសួង ផ្នែក រៀបចំសន្និសីទពន្លឿនការវិនិយោគនៅ Yangon ក្នុងខែមិថុនាខាងមុខ។ ទន្ទឹមនឹងនោះ ស្នើរដ្ឋអំណាចតំបន់ Yangon បង្កលក្ខណៈងាយ
ស្រួលសំរាប់អង្គភាពអាជីវកម្មវៀតណាមបង្កើនការវិនិយោគនៅ Yangon។លោក
Myint Swe បានអះអាងនូវការគាំទ្រនិងលើកទឹកចិត្ត បណ្ដាអង្គភាពអាជីវកម្ម
វៀតណាមវិនិយោគនៅតំបន់ Yangon ក៏ដូចជា ជំរុញពាណិជ្ជកម្មទ្វេភាគីទន្ទឹមនឹងនោះ មានគោលបំណងថា៖ បណ្ដាតំបន់របស់វៀតណាមបង្កើនជំរុញ កិច្ចសហប្រតិបត្តិ
ការជាមួយតំបន់ Yangon ជាពិសេស លើវិស័យ កសិកម្ម ថាមពល និងធ្វើអាជីវកម្ម
ផលរ៉ែ ថែមទៀត៕

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា) - ảnh 1
នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុងមានដំណើរទស្សនកិច្ចនិង ធ្វើការនៅវៀតណាម។ (Image: Vietnamplus)

ប្រតិកម្មទៅវិញ