នៅព្រឹកថ្ងៃទី៦ ខែសីហា វ៉ាក់សាំង AstraZeneca ចំនួនជាង៥៩២ពាន់ដូសបន្ថែម មកដល់ទីក្រុងហូជីមិញ

Chia sẻ

(VOVWORLD) - ប្រភពវ៉ាក់សាំងបំពេញបន្ថែម នឹងជួយក្រសួងសុខា ភិបាលបើក ទូលាយវិសាលភាពនៃការចាក់វ៉ាក់សាំង ពីនោះចូលរួមចំណែក ជួយវៀតណាម សម្រេចបានគោលដៅចាក់វ៉ាក់សាំងជូនចំនួនប្រជាជន ៧០% រហូតដល់ចុង ត្រីមាសទី១ឆ្នាំ២០២២។

នាព្រឹកថ្ងៃទី៦ ខែសីហា វ៉ាក់សាំង AstraZeneca ចំនួន៥៩២.១០០ដូស បន្ថែមទៀតបានមកដល់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ។ នេះជាការប្រគល់វ៉ាក់សាំងកូវីដ ១៩ លើកទី៧ ក្នុងកិច្ចសន្យាទិញវ៉ាក់សាំង AstraZeneca ៣០លានដូសរបស់ក្រសួងសុខាភិបាលវៀតណាមតាមរយៈក្រុម ហ៊ុន VNVC។ ប្រភពវ៉ាក់សាំងបំពេញបន្ថែម នឹងជួយក្រសួងសុខាភិបាលបើក ទូលាយវិសាលភាពនៃការចាក់វ៉ាក់សាំង ពីនោះចូលរួមចំណែកជួយវៀតណាម សម្រេចបានគោលដៅចាក់វ៉ាក់សាំងជូនចំនួនប្រជាជន ៧០% រហូតដល់ចុង ត្រីមាសទី១ឆ្នាំ២០២២។ AstraZeneca សន្យាថា នឹងបន្តសហប្រតិបត្តិការជា មួយក្រសួងសុខាភិបាល WHO UNICEF និង VNVC ដើម្បីនាំវ៉ាក់សាំងមកវៀត ណាមក្នុងពេលដ៏ឆាប់បំផុតនិងមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។ ដូច្នេះ គិតត្រឹមពេលបច្ចុប្បន្ន វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ សរុបចំនួន១៨,៥លានដូស ហើយបានចាក់វ៉ាកសាំងជាង៨លានដូសជូន ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋជាង៨២០ពាន់នាក់ត្រូវបានចាក់គ្រប់២ដូស ទៅហើយ៕

ប្រតិកម្មទៅវិញ