ដូច្នេះហើយ គិតរហូតដល់វេលាម៉ោង៦ថ្ងៃទី២០ កុម្ភៈ ចំនួនអ្នកជម្ងឺ Covid-19 សរុបនៅវៀតណាមនៅតែមាន ២៣៦២នាក់ ក្នុងនោះ ករណីឆ្លងក្នុងស្រុកមានចំនួន ១៤៦៣នាក់; ករណីបានជាសះស្បើយមានចំនួន១៦២៧នាក់ ខណៈដែលករណីស្លាប់ មានចំនួន៣៥នាក់។
គិតចាប់តាំងពីថ្ងៃទី២៧ មករា មក មានខេត្ត ក្រុងចំនួន១៣នៅប្រទេសវៀត ណាម បានកើតមានករណីឆ្លង Covid-19 ដែលក្នុងនោះ ខេត្ត Hai Duong ជាតំបន់ ដែលមានចំនួនករណីឆ្លងជម្ងឺច្រើនជាងគេ (៥៩០ករណី)៕