“និទាឃរដូវនៃស្រុកកំណើត ឆ្នាំ ២០២២​” ដ៏កក់ក្តៅនៅប្រទេសម៉ាឡេស៊ី

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Kuala Lumpur បានរៀបចំកម្មវិធី "និទាឃរដូវនៃស្រុកកំណើតឆ្នាំ២០២២" ដោយមានការចូលរួមពីបងប្អូនប្រជាជន វៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសម៉ាឡេស៊ី ក្នុងបរិយាកាសរីករាយ និងកក់ក្ដៅ។
 “និទាឃរដូវនៃស្រុកកំណើត ឆ្នាំ ២០២២​” ដ៏កក់ក្តៅនៅប្រទេសម៉ាឡេស៊ី - ảnh 1លោកឯកអគ្គរដ្ឋទូត Tran Viet Thai បានថតរូបជាមួយតំណាងសហគមន៍ជនជាំតិចាមនៅម៉ាឡេស៊ី។ (រូបថត៖ Ha Ngoc/Vietnam+)

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានវត្តមានរបស់បងប្អូនជន វៀតណាមប្រមាណ  ៨០នាក់ ដែលជាតំណាងឆ្នើមរបស់សហ គមន៍ រួមជាមួយកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត វៀតណាមប្រចាំនៅម៉ាឡេស៊ី និងតំណាងទីភ្នាក់ងារអមស្ថានទូតផងដែរ។

ថ្លែងមតិក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Tran Viet Thai បានផ្ញើសារជូនពរឆ្នាំថ្មី ដល់ប្រជាជនវៀតណាមទាំងអស់នៅប្រទេសម៉ាឡេស៊ី ហើយបានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមនៅទីណាទៅណា ធ្វើអ្វីក៏ដោយ ត្រូវតែរស់រាន និងសុទ្ធចិត្ត រួមវិភាគទានដើម្បីគុណតម្លៃរបស់ប្រជាជនវៀតណាម ដើម្បីគោលដៅឆ្ពោះទៅអនាគតមួយដ៏ត្រចះត្រចង់សម្រាប់មាតុភូមិវៀតណាមជាទីស្រឡាញ់៕

 

ប្រតិកម្មទៅវិញ