នៅថ្ងៃទី ២៤ ខែសីហា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០.៨១១ នាក់

Chia sẻ

(VOVWORLD) - បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៣៦៩.២៦៧ ករណី។

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៣ ខែសីហា ដល់ម៉ោង ១៨ ថ្ងៃទី ២៤ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១០.៨១១ ករណី ដែលក្នុងនោះ ១៤ ករណីជាករណីនាំចូល។ ករណីដែលនៅសល់ត្រូវបានកត់ត្រាក្នុងស្រុក គឺនៅទីក្រុងហូជីមិញ (៤.៦២៧ ករណី) ខេត្ត Binh Duong (៣.៦២៨ ករណី) និងទីក្រុងហាណូយ (៦៦ ករណី)។ បច្ចុប្បន្ន វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៣៦៩.២៦៧ ករណី។

នៅថ្ងៃដដែលនោះ អ្នកជំងឺកូវីដ ១៩ ចំនួន ៧.៦៦៣ នាក់ ត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីអ្នកជំងឺកូវីដ ១៩ សរុបជាសះស្បើយដល់ ១៦២.២៧៩ នាក់។ នៅថ្ងៃ ២៤ ខែសីហានេះក៏បានកត់ត្រាករណីអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ឡើងទៅដល់ ៣៤៨ នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ ៩.០១៤ ករណី៕

ប្រតិកម្មទៅវិញ