ទិដ្ឋភាពសក្ខាសាលា (ប្រភព៖ congan.com.vn) |
នាថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្ដីពី “ការសិក្សារៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួន និងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិសម្បូរធូធារ សុភមង្គលក្នុងនគរបាលប្រជាជន”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងតាមទម្រង់អនឡាញភ្ជាប់ពីទីស្នាក់ការក្រសួងនគរបាល ទីក្រុងហាណូយជាមួយខេត្តក្រុងនានាចំណុះមជ្ឈឹម។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូជាច្រើនបានលើកឡើងអំពីការយល់ដឹងជាមូលដ្ឋាន ខ្លឹមសារ សារៈសំខាន់ និងវិធានការបន្តសិក្សារៀនសូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួន និងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិសម្បូរធូធារ សុភមង្គលក្នុងនគរបាលប្រជាជន។ ទន្ទឹមនឹងនេះ បំភ្លឺពីខ្លឹមសារ គុណតម្លៃនៃ សតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញស្ដីពីឆន្ទៈខ្លួនទីពឹងខ្លួន ក្នុងការកសាង និងការពារមាតុភូមិផងដែរ៕