នៅខែមេសា ឆ្នាំ២០២០ កញ្ចប់ ជំនួយឧបត្ថម្ភសន្តិសុខសង្គមនឹងទៅដល់ដៃជនទទួលផល

Chia sẻ
(VOVWORLD) - នៅក្នុងខែមេសាឆ្នាំ២០២០ នេះ ជនមានគុណបំណាច់ និងមុខសញ្ញាទទួលការគាំពារសង្គម ក្រុមគ្រួសារក្រីក្រ និងនៅជិតបន្ទាត់ក្រីក្រ នឹងទទួលបានការជួយឧបត្ថម្ភពីកញ្ចប់សន្តិសុខសង្គម ដែលមានទឹកប្រាក់ចំនួន ៦២.០០០ ពាន់លានដុង (ស្មើនឹង ២,៦ ពាន់លានដុល្លារអាមេរិក)។
នៅខែមេសា ឆ្នាំ២០២០ កញ្ចប់ ជំនួយឧបត្ថម្ភសន្តិសុខសង្គមនឹងទៅដល់ដៃជនទទួលផល - ảnh 1ពលករដែលត្រូវបានបញ្ឈប់ពីការងារដោយសារជំងឺរាតត្បាត COVID-19 នឹងទទួលជំនួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១,៨ លានដុង / ម្នាក់ / ខែ (រូបថត៖ baocongluan)  

នេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក  Dao Ngoc Dung ដែលជាស្ថាប័នលើកសំណើរគោលនយោបាយជួយឧបត្ថម្ភសន្តិសុខសង្គមសម្រាប់ក្រុមមុខសញ្ញានានារងផលប៉ះពាល់ដោយជំងឺ Covid - 19 ។ លោក  Dao Ngoc Dung  បានមានប្រសាសន៍ថានេះគឺជាកញ្ចប់ជំនួយឧបត្ថម្ភ ដើម្បីជួយដល់មុខសញ្ញាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត Covid-19 ដើម្បីជំនះពុះពាររាល់ការលំបាក ហេតុដូច្នេះការអនុវត្តត្រូវចំមនុស្សត្រឹមត្រូវ បើកចំហសាធារណៈ និងមានតម្លាភាពផងដែរ។ លោក  Dao Ngoc Dung  បានចែករំលែកថា៖

« សម្រាប់អ្នកទទួលផលមួយចំនួន ដូចជាជនមានគុណបំណាច់ គាំពារសង្គមក្រុមគ្រួសារក្រីក្រនិងនៅជិតបន្ទាត់ក្រីក្រនោះ ក្នុងខែមេសានេះ គេនឹងទទួលផលពីគោលនយោបាយនេះ។ សម្រាប់មុខសញ្ញាទទួលផលពីគោលនយោបាយធានារ៉ាប់រងសង្គម  ក្នុយសប្តាហ៍នេះក៏នឹងត្រូវអនុវត្តផងដែរ។ ខ្ញុំក៏បានពិភាក្សាជាមួយធនាគាររដ្ឋ និងធនាគារគោលនយោបាយសង្គមហើយ ក្នុងសប្តាហ៍នេះបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីលក្ខណៈវិនិច្ឆ័យនិងរបៀបធ្វើ នោះអង្គភាពនិងបុគ្គលណាដែលមានបែបបទគ្រប់គ្រាន់បានបញ្ជូនទៅកាន់ធនាគារគោលនយោបាយសង្គម គឺអាចទទួលបានចម្លើយភ្លាមៗផងដែរ។ ហេតុដូច្នេះ ជាមូលដ្ឋានគោលនយោបាយនេះនឹងត្រូវបានអនុវត្តក្នុងខែមេសា ជាពិសេសគឺកញ្ចប់ផ្តល់ជំនួយឧបត្ថម្ភតែម្តងគត់។ រីឯមុខសញ្ញាដែលមានទំនាក់ទំនងពលកម្ម នឹងត្រូវបានអនុវត្តតាមរយៈប្រព័ន្ធសហគ្រាស និងត្រូវបានបញ្ជាក់ដោយប្រព័ន្ធអាជ្ញាធរ មូលដ្ឋាន»៕

ប្រតិកម្មទៅវិញ