យុវជនវៀតណាមទាំងអស់គ្នា រួមដៃគ្នាធ្វើសកម្មភាពល្អ ដើម្បីបរិស្ថានគ្មានកាកសំណល់ |
ចំណុចលេចធ្លោនៃកម្មវិធីនេះគឺក្បួនដង្ហែររបស់បុគ្គលិកអនាម័យបរិស្ថានចំនួន ២០ នាក់ ជាមួយនឹងសារ “មាតុប្រទេសវៀតណាមពណ៌ខៀវស្រងាត់អាចនឹងស្អាតស្អំជារៀងរហូតបានដែរឬទេ។ ប្រការនេះគឺអាស្រ័យលើសកម្មភាពរបស់លោកអអ្នក អាស្រ័យលើលោកអ្នកតែប៉ុណ្ណោះ” និងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិសេសដែលសម្តែងដោយបវរកញ្ញា និងអ្នកបង្ហាញម៉ូដ ជាង២០នាក់ ហាក់ដូចជាបានលើកទឹកចិត្តដល់អ្នកចូលរួមផងដែរ។ លោកស្រី Do Thi Kim Hoa នាយកមជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិ បានមានប្រសាសន៍ថា៖ “សម្រាប់កម្មវិធីឆ្នាំនេះ យើងចង់ផ្សព្វផ្សាយសារដ៏មានអត្ថន័យមួយ ដល់សហគមន៍ថា ការមានចិត្តសប្បុរស ធ្វើអំពើល្អ គឺមិនមែនជាសកម្មភាពដែលហួសហេតុពេកនោះទេ វាគ្រាន់តែជាសកម្មភាពដែលយើងអាចធ្វើរាល់ថ្ងៃដើម្បីការពារបរិស្ថានប៉ុណ្ណោះ។ មិត្តយុវជនទាំងអស់គ្នាឬប្រជាជន អាចមានចិត្តធ្វើសកម្មភាពល្អចំពោះបរិស្ថានជារៀងរាល់ថ្ងៃ តាមរយៈការមិនបោះចោលសំរាមផ្តេសផ្តាស ប្រមូលសំរាមនៅកន្លែងដែលត្រឹមត្រូវ និងបែងចែកប្រភេទសំរាម ជាពិសេសគឺយើងប្រើផលិតផលដែលស្និទ្ធស្នាល ជាមួយបរិស្ថានផងដែរ”។
បន្ទាប់ពីការបំផុសទិវាធ្វើសកម្មភាពល្អបរិស្ថាន សមាជិកសម្ព័ន្ធយុវជននិងប្រជាជនជាង ១០០០ នាក់ ក៏បានចូលរួមការដង្ហែក្បួន តាមវិថីដើរថ្មើរជើង ដើម្បីផ្សព្វផ្សាយអំពីការការពារបរិស្ថាន ក៏ដូចជាប្រមូលសំរាមនៅជុំវិញបឹង Hoan Kiem ផងដែរ។ ទន្ទឹមជាមួយគ្នានោះ គឺឃោសនាឲ្យបោះចោលសំរាមនៅទីកន្លែងដែលបានកំណត់ និងចែក ថង់ប្រើប្រាស់ទៅផ្សារច្រើនដងសម្រាប់ប្រជាជន៕