ធានាសិទ្ធិត្រូវបានការពាររបស់កុមារដើម្បីជៀសវាងការរើសអើង

Chia sẻ

(VOVWORLD) -  កិច្ចសន្ទនាគោលនយោបាយ ស្តីពី “ធា នាសិទ្ធិត្រូវបានការពាររបស់កុមារដើម្បីជៀសវាងការរើស អើងគ្រប់រូបភាព” បានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ធានាសិទ្ធិត្រូវបានការពាររបស់កុមារដើម្បីជៀសវាងការរើសអើង - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ qdnd) 

កិច្ចពិភាក្សានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងក្នុងចំណោមមាតាបិតាអាណាព្យាបាល គ្រូបង្រៀន អ្នកសារព័ត៌មាន បុគ្គលិកបំពេញកិច្ចការការពារកុមារអំពីសិទ្ធិត្រូវបានការពារដើម្បីជៀសវាងការរើសអើងគ្រប់រូបភាព ព្រមទាំងដាក់ចេញ សំណើរ និងផ្លាស់ប្តូរគំនិតរួមទាំងដំណោះស្រាយដើម្បីអភិវឌ្ឍនិងកែលម្អគោលនយោ បាយនិងច្បាប់ ដើម្បីជម្រុញការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធិភាពនិងច្បាប់ស្តីពីការធានាសិទ្ធិកុមារ។

នៅក្នុងកិច្ចពិភាក្សានេះ អ្នកចូលរួមភាគច្រើនបានលើកឡើងថា មិនត្រឹមតែកុមារធម្មតាទេ សូម្បីតែកុមារអនាថា កុមារដែលផ្ទុកមេរោគអេដស៍ កុមារពិការ កុមារ LBGT (មានភេទទាំងពីរ ភេទដូចគ្នាឬអ្នកប្តូរភេទ) ក៏ត្រូវតែប្រឈមមុខនឹងការរើសអើង ទាំងនៅក្នុងក្រុមគ្រួសារ នៅសាលារៀននិងសង្គមផងដែរ។ ហេតុដូច្នេះត្រូវមានវិធានការចាំបាច់ដើម្បីធានាសិទ្ធិត្រូវបានការពាររបស់ក្រុមកុមារទាំងអស់ពីការរើសអើងគ្រប់រូបភាពផងដែរ៕

ប្រតិកម្មទៅវិញ