ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម

Chia sẻ
(VOVWORLD) - គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើមទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។ 

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២០ ខែកក្កដាបានប្រកាស បញ្ចប់គំនិតផ្តួចផ្តើមគាំទ្របច្ចេកទេសក្នុងតំបន់មានលក្ខណៈត្រួសត្រាយផ្លូវ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅកម្ពុជា ឡាវនិងវៀតណាម សំដៅឆ្លើយតបនឹងហានិភ័យសុខាភិបាលដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើមទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។ គម្រោងនេះបានជួយប្រទេសទាំង ៣ ឱ្យទទួលយកភាពធន់សុខាភិបាលថ្នាក់ជាតិដើម្បីដោះស្រាយហានិភ័យទាក់ទងនឹងអាកាសធាតុ រួមមានកម្តៅហួតហែងនិងជំងឺឆ្លងដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងបណ្តាលពីកម្តៅនិងរាគ។

ជារួម គម្រោងបានបញ្ចប់ការវាយតម្លៃលម្អិតលើភាពងាយរងគ្រោះនិងបន្ស៊ាំ សម្រាប់ខេត្តចំនួន ១៤ ដែលមានហានិភ័យខ្ពស់នៅកម្ពុជា ឡាវនិងវៀតណាមហើយបានបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលជាង ១.៣០០ នាក់ អំពីការប្រែប្រួលអាកាសធាតុនិងភាពធន់សុខាភិបាល៕ 

ប្រតិកម្មទៅវិញ