ធនាគារពិភពលោកបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហានគរូបនីយកម្មយ៉ាងឆាប់រហ័សនិងបំរែបំរួលអាកាសធាតុ

Chia sẻ
(VOVWORLD) -នាថ្ងៃទី៩ ខែធ្នូធនាគារពិភពលោកប្រចាំនៅវៀតណាមបានអោយដឹង ថា៖ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមអនុប្រធានធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលោកស្រី Laura Tuck
ធនាគារពិភពលោកបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហានគរូបនីយកម្មយ៉ាងឆាប់រហ័សនិងបំរែបំរួលអាកាសធាតុ - ảnh 1

ធនាគារពិភពលោកបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហានគរូបនីយកម្មយ៉ាងឆាប់រហ័សនិងបំរែបំរួលអាកាសធាតុ

នាថ្ងៃទី៩ ខែធ្នូធនាគារពិភពលោកប្រចាំនៅវៀតណាមបានអោយដឹងថា៖ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមអនុប្រធានធនាគារពិភពលោកទទួលបន្ទុកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលោកស្រី Laura Tuck បានអះអាងជាថ្មីម្តងទៀតអំពីការសន្យារបស់ធនាគារពិភពលោកបន្តគាំទ្រជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហានគរូបនីយកម្មយ៉ាងលឿននិងបំរែបំរួលអាកាសធាតុ។ លោកស្រី Laura Tuck បានមានប្រសាសន៍ថា ៖"ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់ប្រទេសវៀតណាមចាប់ពីប្រទេសក្រីក្របំផុតមួយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមក្នុងរយៈពេល៣ទសវត្សរ៍នេះ"បានបំផុសគំនិតសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ ធនាគារ ពិភពលោកចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាមដើម្បីធានាឱ្យមានកំណើននិរន្តរភាពនិងទប់ទល់ បំរែបំរួលអាកាសធាតុ។ 

ប្រតិកម្មទៅវិញ