រូបភាព៖ THX/TTTXVN |
WB បានចាត់ទុកថា ខឿនសេដ្ឋកិច្ចពិភពលោកអាចឆ្លងកាត់ដំណាក់កាលបន្ថយល្បឿនដ៏ខ្លាំងបំផុត បន្ទាប់ពីការស្តារឡើងវិញជាជំហានដំបូងពីវិបត្តិសេដ្ឋកិច្ចពិភពលោក អស់រយៈពេលជាង៨០ឆ្នាំកន្លងទៅ។ យោងតាម WB ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបណ្តាលឲ្យតម្លៃទំនិញ រួមទាំងប្រេងនិងគ្រាប់ធញ្ញជាតិកើនឡើងយ៉ាងខ្លាំង។ របាយការណ៍ក៏បានសង្កត់ធ្ងន់ថា ជម្លោះនិងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកអាចឈានដល់ដំណាក់កាលកំណើនទន់ខ្សោយអូសបន្លាយ និងអតិផរណាកើនឡើងខ្ពស់។ ប្រការនេះ អាចបង្កើនហានិភ័យនៃអតិផរណា ការជាប់គាំង រួមជាមួយនឹងផលប៉ះពាល់លើបណ្តាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលទាបនិងមធ្យម។
របារការណ៍ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសអភិវឌ្ឍន៍បានធ្លាក់ចុះយ៉ាងគំហុក មកត្រឹម ២,៦% នៅឆ្នាំ២០២២ និង២,២% ក្នុងឆ្នាំ២០២៣។ ក្នុងពេលជាមួយគ្នានោះ កំណើនសេដ្ឋកិច្ចនៅបណ្តាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងទើបលេចចេញក្នុងឆ្នាំ២០២២ ក៏សម្រេចបាន ៣,៤% តែប៉ុណ្ណោះ៕