ធនាគារជាតិវៀតណាមកែសម្រួលអត្រាប្តូរប្រាក់រវាងដុងវៀតណាមនិងដុល្លារអាមេរិក

Chia sẻ
(VOVworld)-ក្រោយពីធនាគាជាតិប្រកាសថា កែ
សម្រួលអត្រាប្តូរប្រាក់មធ្យម អន្តរធនាគា រវាងដុង
វៀតណាម (VND)និងដុល្លារអាមេរិក (USD)

ធនាគារជាតិវៀតណាមកែសម្រួលអត្រាប្តូរប្រាក់រវាងដុងវៀតណាមនិងដុល្លារអាមេរិក - ảnh 1
រូបថតៈ អ៊ូនធើណែត


(VOVworld)-ក្រោយពីធនាគាជាតិប្រកាសថា កែសម្រួលអត្រាប្តូរប្រាក់មធ្យម
អន្តរធនាគា រវាងដុងវៀតណាម (VND)និងដុល្លារអាមេរិក (USD) ដែលបាន
អនុវត្តចាប់ពីថ្ងៃទី៧មករា ពី២១.២៤៦ VND/USDឡើង២១.៤៥៨VND/USD
 (កម្រិតកែសម្រួលគឺ១%) ត្រូវទទួលបានការវាយតម្លៃសកម្មជាច្រើន។ តាម
លោក អគ្គនាយកធនាគាឧស្សាហពាណិជ្ជកម្ម (Vietinbank)លោក Le Duc Tri
ថា ការកែសម្រួលនេះ បានបង្កើតឡើងការជឿជាក់លើទីផ្សា និងជាកត្តាសំ
ខាន់ដើម្បី អភិវឌ្ឍន៍ទីផ្សាររូបិយវត្ថុនៅវៀតណាម។ មុននោះ ក្នុងការឆ្លើយ
សំភាសអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ទេសាភិបាលរងធនាគា
ជាតិវៀតណាម​លោក ស្រី Nguyen Thi Hong បានឲ្យដឹងថា៖

        “សេចក្តីសម្រេចចិត្តលេខ០១ របស់រដ្ឋាភិបាលវៀតណាមចេញផ្សាយ
ថ្ងៃទី៣ មករាបានប្រកល់ភារកិច្ចឲ្យធនាគាជាតិអនុវត្តគោលនយោបាយរូបិយ
វត្ថុដោយម្ចាស់ការ រួមផ្សំជាមួយគោលនយោបាយសារពើពន្ធ ដើម្បីត្រួតពិនិត្យ
អតិផរណ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែសម្រួលការប្រាក់និងអត្រាប្តូរប្រាក់ឲ្យ
ស្របនឹងបំរ៉ែបំរួលនៃទីផ្សារ រូបិយវត្ថុ”៕

ប្រតិកម្មទៅវិញ