ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ៤៧៥ប៊ីលានដុល្លាអាមេរិក

Chia sẻ
(VOVWORLD) - ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបក្នុងឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ប្រមាណ ៤៧៥ ប៊ីលានដុល្លាអាមេរិក ក្នុងនោះការនាំចេញប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ២៣៩ ប៊ីលានដុល្លាអាមេរិក កើនឡើង ១១,២% បើប្រៀបនឹងឆ្នាំ ២០១៧។ ឆ្នាំ២០១៨ ជាឆ្នាំទី៣ជាប់ៗគ្នាដែលវៀត     ណាមមានទំហំនាំចេញច្រើនជាងការនាំចូលទំនិញ ។ 
ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ៤៧៥ប៊ីលានដុល្លាអាមេរិក - ảnh 1 ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលឆ្នាំ២០១៨ ប៉ាន់ស្មានសម្រេចបានទឹកប្រាក់ចំនួន ៤៧៥ប៊ីលានដុល្លាអាមេរិក

ម្យ៉ាងវិញទៀត ទំនិញវៀតណាមបន្តធ្វើអាជីវកម្មនៅទីផ្សារប្រពៃណីនិងពង្រីកការស្វែងរក និងអភិវឌ្ឍន៍បន្ថែមទៀតនូវទីផ្សារថ្មីៗទៀតផង។ ជាពិសេសគឺទំនិញវៀតណាមនាំចេញទៅកាន់ទីផ្សារនៃបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម សុទ្ធតែមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងឆ្នាំមុននោះផងដែរ។ អត្តាសំរាប់ការឆ្លៀតយកឱកាសអនុគ្រោះពីទីផ្សារដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)  សម្រេចបានប្រមាណ ៤០% ដោយកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹង ៣៥ សំរាប់ឆ្នាំមុននោះ៕

ប្រតិកម្មទៅវិញ