ទិសដៅជាគោលក្នុងកិច្ចសហប្រតិបត្តិការយុត្តិធម៌រវាងវៀតណាមនិងហុងគ្រីស

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ មិនា ក្រុមការងារនៃតុលាការប្រជាជនកំពូលវៀតណាមដឹក នាំដោយប្រធាន លោក Nguyen Hoa Binh បានបញ្ចប់ដំណើរទស្សនកិច្ចការ ងារនៅសាធារណៈរដ្ឋហុងគ្រីស ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ មិនា។ 
ទិសដៅជាគោលក្នុងកិច្ចសហប្រតិបត្តិការយុត្តិធម៌រវាងវៀតណាមនិងហុងគ្រីស - ảnh 1 ទិសដៅជាគោលក្នុងកិច្ចសហប្រតិបត្តិការយុត្តិធម៌រវាងវៀតណាមនិងហុងគ្រីស

  នាថ្ងៃទី ២៨ មិនា ក្រុមការងារនៃតុលាការប្រជាជនកំពូលវៀតណាមដឹក នាំដោយប្រធាន លោក Nguyen Hoa Binh បានបញ្ចប់ដំណើរទស្សនកិច្ចការ ងារនៅសាធារណៈរដ្ឋហុងគ្រីស ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ មិនា។ ក្នុងថ្ងៃធ្វើការ ចុងក្រោយនៅរដ្ឋធានី Budapest ប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក  Nguyen Hoa Binh  បានជួបចរចាជាមួយថ្នាក់ដឹកនាំការិយាល័យរដ្ឋអាជ្ញា កំពូល ស្ថាប័នយុត្តិធម៌ជាតិ (NOJ) និងក្រសួងប្រភពធនធានមនុស្សហុងគ្រីស ដើម្បីពិភាក្សាអំពីទិសដៅជាគោលចំនួន ២ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ យុត្តិធម៌រវាងប្រទេសទាំងពីរ។ នេះជាការបណ្តុះបណ្ដាលប្រភពធនធានមនុស្សជំ នាញមានគុណភាពខ្ពស់និងការអនុវត្តបច្ចេកវិទ្យាកុំព្យូរទ័រក្នុងបែបបទជុំនំជុំរះនិង ប្តឹងតវ៉ា។ នៅបណ្ដាការចរចា ភាគីទាំងពីរបានឯកភាពបង្កលក្ខណៈដើម្បីនិស្សិត វៀតណាមដែលកំពុងរៀនសូត្រច្បាប់នៅហុងគ្រីស រៀនវិជ្ជានៅស្ថាប័នអយ្យការ នៃប្រទេសសាមី៕

ប្រតិកម្មទៅវិញ