|
ឯកអគ្គរដ្ឋទុតនៃបណ្ដាប្រទេសអាស៊ានប្រចាំនៅរុស្ស៊ីបង្ហាញពីសាមគ្គីភាព |
(VOVworld) - នារសៀលថ្ងៃទី៣០តុលា នៅរដ្ឋធានីមូស្គូនៃសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋ
ទូតនៃប្រទេសជាសមាជិកអាស៊ានទាំង១០ បានសហការរៀបចំទិវាអាស៊ានក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧នៃទិវាបង្កើតសមាគមអាស៊ាន។ដោយ
ប្រធានបទ ឆ្ពោះទៅសហគមន៍អាស៊ាននាឆ្នាំ២០១៥ ទិវាអាស៊ានលើកនេះមានការ
ចូលរួមរបស់ថ្នាក់ដឹកនាំនិងដំណាងនៃបណ្ដាក្រសួង ស្ថាប័នរុស្ស៊ី ឯកអគ្គរដ្ឋទូត
ប្រទេសអាស៊ានទាំង១០ និងកម្មាភិបាលយ៉ាងច្រើនកុះករនៃស្ថានទូតប្រទេស
អាស៊ានប្រចាំនៅរុស្ស៊ី។ថ្លែងមតិនៅពិធីនេះ ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅរុស្ស៊ី និងជាប្រធានគណៈកម្មការអាស៊ានប្រចាំនៅរុស្ស៊ីលោក Haini Hashim បានអះអាង
នូវតួនាទីដ៏ធំធេងរបស់អាស៊ានក្នុងការកសាងនិងអភិវឌ្ឍន៍តំបន់អាស៊ីអាគ្នេយ៍ប្រកប
ដោយសន្តិភាព ស្ថិរភាព និងឆ្ពោះទៅសហគមន៍អាស៊ាន១នាឆ្នាំ២០១៥៕
Diep Anh អ្នកកាសែតVOVប្រចាំនៅរុស្ស៊ី