ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣៖ “ការផ្សាយនិងសន្តិភាព”

Chia sẻ
(VOVWORLD) - ក្រោមប្រធានបទ "ការផ្សាយសម្លេងនិងសន្តិភាព" ទិវាវិទ្យុពិភពលោក (១៣ កុម្ភៈ) ឆ្នាំនេះ គូសបញ្ជាក់ជាពិសេស ពីតួនាទីរបស់វិទ្យុ ក្នុងការលើកកម្ពស់ ភាពស្អិតរមួត ការយល់ដឹង ការចែករំលែក ការឡើងសម្លេងប្រឆាំងនឹងភាពអយុត្តិធម៌ក្នុងសង្គម រួមគ្នាដោះស្រាយជម្លោះ និងវិវាទ ដើម្បីឆ្ពោះទៅរកការកសាងសន្តិភាពប្រកបដោយមនុស្សធម៌។
ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣៖ “ការផ្សាយនិងសន្តិភាព” - ảnh 1លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) ថ្លែងមតិក្នុងពិធីអបអរសាទរ ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣  (រូបថត៖ Duc Anh /VOV៥)

ក្នុងសារនាំចេញក្នុងឱកាសទិវាវិទ្យុពិភពលោកឆ្នាំនេះ លោក Tawfik Jelassi ជំនួយការអគ្គនាយកទទួលបន្ទុកព័ត៌មាន និងផ្សព្វផ្សាយ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានឲ្យដឹងថា៖ វិទ្យុជួយផ្តល់ព័ត៌មាន លើកទឹកចិត្តដល់ ការបង្កើតគំនិតផ្តួចផ្តើមសន្តិភាព អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការព្យាយាមដោះស្រាយជម្លោះ។ វិទ្យុក៏បើកចេញលំហសម្រាប់ការសន្ទនា និងការផ្លាស់ប្តូរដែលអនុញ្ញាតឱ្យមនុស្សបញ្ចេញទស្សនៈលើបញ្ហាដែលពួកគេយកចិត្តទុកដាក់៖

ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣៖ “ការផ្សាយនិងសន្តិភាព” - ảnh 2លោក Tawfik Jelassi ជំនួយការអគ្គនាយកអង្គការយូណេស្កូ ទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនង ថ្លែងសារក្នុងឱកាសទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣។

“ប្រធានបទនៃទិវាវិទ្យុពិភពលោកឆ្នាំនេះ គឺការផ្សាយសម្លេង និងសន្តិភាព ដែលកើតឡើងចំពេលដែលយើងប្រឈមមុខនឹងការកើនឡើងនៃព័ត៌មានមិនពិត ការកើនឡើងនៃអំពើហិង្សា ភាពជ្រុលនិយម គ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ…។ អនុញ្ញាតឱ្យយើងប្រើវិទ្យុជាឧបករណ៍ដើម្បីសម្រាលស្ថានការណ៍ទាំងនេះ ដោយផ្តល់នូវកម្មវិធីចម្រុះ និងមានតុល្យភាព ដែលលើកកម្ពស់ទំនាក់ទំនងប្រកបដោយសន្តិភាព និងសុខដុមរមនា។ យើងក៏នឹងបង្កើនការច្នៃប្រឌិតបច្ចេកវិទ្យាដែលនឹងអនុញ្ញាតឱ្យមនុស្សកាន់តែច្រើនរួមដំណើរជាមួយវិទ្យុ ពង្រីកកម្មវិធីរបស់យើងដើម្បីផ្សព្វផ្សាយសារនៃមិត្តភាព ក្តីសង្ឃឹម និងសន្តិភាព”។

ទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣៖ “ការផ្សាយនិងសន្តិភាព” - ảnh 3ប្រធានបទនៃទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣  "វិទ្យុនិងសន្តិភាព"។ (រូបថត៖ Duc Anh /VOV៥)

ក្នុងឱកាសនេះ អង្គការយូ UNESCO បានអំពាវនាវ និងដាក់ឱ្យដំណើរការស្ថានីយ៍វិទ្យុជុំវិញពិភពលោក បង្កើតគំនិតផ្តួចផ្តើម និងអនុវត្តសកម្មភាពនានា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ នៅឆ្នាំនេះ វិទ្យាស្ថានអភិវឌ្ឍន៍ការផ្សាយអាស៊ីប៉ាស៊ីហ្វិក (AIBD) នឹងរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី ១៦ ខែកុម្ភៈ ក្រោមប្រធានបទ “ឆ្ពោះទៅរកសន្តិភាព៖ កម្លំាងរបស់វិទ្យុ”៕

ប្រតិកម្មទៅវិញ