ទិវាយូហ្គា(Yoga) អន្តរជាតិលើកទី ៦ ទាក់ទាញអ្នកចូលរួមជិត ៣០០០ នាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែមិថុនានៅទីលាន ៣០ តុលា សង្កាត់ Hong Mai ទីក្រុង Ha Long (ខេត្ត Quang Ninh) ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមសហការជាមួយគណៈកម្មាធិការប្រជា ជនខេត្ត Quang Ninh បាន រៀបចំទិវាយូហ្គា(Yoga) អន្តរជាតិលើកទី ៦ ក្រោមប្រធានបទ“ Yoga From Home” ដោយទាក់ទាញ ការចូលរួមមនុស្សជិត ៣.០០០ នាក់មកពីសហព័ន្ធ សមាគមនិងក្លឹបក្នុងស្រុកនិងអន្តរជាតិ។
ទិវាយូហ្គា(Yoga) អន្តរជាតិលើកទី ៦ ទាក់ទាញអ្នកចូលរួមជិត ៣០០០ នាក់ - ảnh 1 កីឡាករយូហ្គាទាំងអស់ចូមរួមការសំដែងរួម (រូបថត៖TTXVN)

ថ្លែងមតិកក្នុងពិធីនេះនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោក Nguyen Van Thang បានសង្កត់ធ្ងន់ថា៖ សកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២០ បានចូលរួមចំណែកពន្លឿនការបំផុសចលា“ ប្រជាជនទាំងអស់ហាត់ប្រាណ ដើម្បីធ្វើត្រាប់តាម គំរូរបស់ លោកប្រធានហូជីមិញដ៏មហិមា” ព្រមទាំងពង្រឹងទំនាក់ទំនងការទូត លើកកម្ពស់ វប្បធម៌វៀតណាមនិង ឥណ្ឌាផងដែរ។ នេះក៏ជាសកម្មភាពមួយក្នុងការជំរុញវិស័យទេសចរណ៍និងផ្សព្វផ្សាយគោលដៅ ទេសចរណ៍នានានៅខេត្ត Quang Ninh ក្នុងឆ្នាំ ២០២០ ។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Pranay Verma បានជឿជាក់ថាទិវាយូហ្គាអន្តរជាតិឆ្នាំ ២០២០ នៅខេត្ត Quang Ninh នឹងចូលរួមចំណែកបង្កើតទីលានមួយដែលមានប្រយោជន៍ត ដើម្បីតភ្ជាប់សមាជិកក្លឹបយូហ្គាជាមួយគ្នាទាំងនៅវៀតណាមនិយាយដោយឡែកនិងនៅលើពិភពលោក  និយាយរួម៕

ប្រតិកម្មទៅវិញ