តំណាងយុវជនទាំងឡាយបានចាប់ផ្តើមកម្មវិធី "ជំហានសម្រាប់សហគមន៍" នៅឯក្នុងពិធីនេះ។ (រូបថត៖ VNA) |
សកម្មភាពទាំងនេះមានគោលបំណងកត់សំគាល់ និងថ្លែងអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់អង្គការនិងជនស្ម័គ្រចិត្ត ដែលតែងតែនាំយកមកនូវភាពល្អប្រសើរដល់សហគមន៍ ព្រមទាំងចូលរួមវិភាគទានក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផងដែរ។ ក្នុងឱកាសនេះលោកស្រី Phan Vu Diem Hang បានចែករំលែកថា៖
«យើងខ្ញុំបានសាងសង់អន្តេវាសិកដ្ឋាន និងសាងសង់ផ្ទះសំបែងដ៏រឹងមាំ ហើយសមស្របនឹងទេសភាពជាតិផងដែរ។ សម្រាប់ជនរូមជាតិភាគតិច Thai គេបានសាងសង់ផ្ទះផុតពីដី រីឯសម្រាប់ជនរួមជាតិ Mong វិញ គេបានសាងសង់ផ្ទះបែបជនជាតិ Mong តែម្តង ហើយសម្រាប់អន្តេវាសិកដ្ឋាននិមួយៗ យើងខ្ញុំបានផ្តល់ថវិកាមួយចំណែក ចំណែកឯថវិកានៅសល់វិញអាជ្ញាធរមូលដ្ឋានត្រូវកៀងគរដើម្បីបរិច្ចាគដល់ប្រជាជន រីឯប្រជាជនវិញ គេនឹងចូលរួមចំណែកក្នុងការផ្តល់កម្លាំងក្នុងការសាងសង់វិញ ពោលគឺភាគីទាំង ៣ រួមគ្នាធ្វើការតែម្តង។ តាមរយៈការសសាងសង់អន្តេវាសិកដ្ឋាន យើងខ្ញុំសង្កេតឃើញថាមនសិការរបស់ប្រជាជនកាន់តែល្អប្រសើរឡើងយ៉ាងខ្លាំងក្នុងការមើលថែទាំក៏ដូចជាក្នុងការសិក្សារបស់ កូនៗរបស់ពួកគេផងដែរ »៕