ទិវា “មហាសមាគ្គីភាពអាស៊ាន - ទស្សនៈវិស័យ១ អត្តសញ្ញាណ១ សហគមន៍១” នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ

Chia sẻ

(VOVworld) - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត
ណាម នឹងធ្វើអធិបតីរៀបចំបណ្ដាទិវា “មហាសមាគ្គី
ភាពអាស៊ាន - ទស្សនៈវិស័យ១​ អត្តសញ្ញាណ១ សហ
គមន៍១” ចាប់ពីថ្ងៃទី២១ដល់ទី២៣វិច្ឆិកាខាងមុខនេះ
នៅភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម នៅរដ្ឋធានីហាណូយ។

ទិវា “មហាសមាគ្គីភាពអាស៊ាន - ទស្សនៈវិស័យ១ អត្តសញ្ញាណ១ សហគមន៍១” នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ - ảnh 1
បណ្ដាប្រទេសអាស៊ាននឹងមានឱកាសដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាម
អំពីទឹកដី មនុស្ស និងតំលៃវប្បធម៌របស់ខ្លួន


(VOVworld) - ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម នឹងធ្វើអធិបតីរៀបចំ
បណ្ដាទិវា “មហាសមាគ្គីភាពអាស៊ាន - ទស្សនៈវិស័យ១​ អត្តសញ្ញាណ១ សហគមន៍
១” ចាប់ពីថ្ងៃទី២១ដល់ទី២៣វិច្ឆិកាខាងមុខនេះ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជន
ជាតិវៀតណាម នៅរដ្ឋធានីហាណូយ។នេះជាសកម្មភាពគឺសំដៅបង្កើនការយល់ដឹង រឹតចំណងរវាងបណ្ដាប្រទេសអាស៊ាន រួមចំណែកកសាងសហគមន៍អាស៊ាន១សាមគ្គី
សកម្ម និងអភិវឌ្ឍន៍ដោយសន្តិភាព​ សម្បូររុងរឿង។នេះក៏ជាឱកាសដើម្បីបណ្ដាប្រ
ទេសអាស៊ាន ផ្សព្វផ្សាយ ឧទ្ទេសនាមអំពីទឹកដី មនុស្សនិងតំលៃវប្បធម៌ដ៏វិសេសវិ
សាលនានា ក៏ដូចជាការខំប្រឹងប្រែងក្នុងការអភិរក្សពង្រីកតំលៃបតិកភណ្ឌវប្បធម៌
អាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែក។ក្នុងក្របខ័ណ្ឌព្រឹត្តការណ៍
នេះ មានសកម្មភាពជាច្រើនសំដៅឧទ្ទេសនាមផ្សព្វផ្សាយអំពីទេសចរណ៍ រូបភាព
ទឹកដី មនុស្សអាស៊ាន ឧទ្ទេសនាមអំពីបតិកភណ្ឌវប្បធម៌ កីឡាជាប្រពៃណីនៃបណ្ដា
ប្រទេសអាស៊ាន និងវប្បធម៌ជា ប្រពៃណីរបស់ជនជាតិវៀតណាមនានាទៀតផង៕

ប្រតិកម្មទៅវិញ