|
ទួរគីបដិសេធព័ត៍មានថា៖អនុញ្ញត្តិអោយសម្ព័ន្ធមិត្តប្រើមូលដ្ឋានទ័ពប្រឆាំង IS |
(VOV)_នាថ្ងៃទី១៣ តុលា ទួរគីបានបដិសេធព័ត៍មានថា៖ ប្រទេសនេះបាន
អនុញ្ញាត្តិអោយសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ប្រើប្រាស់បណ្ដាមូលដ្ឋានកងទ័ព
របស់ Ankara ដើម្បីអនុវត្តការវាយប្រហារតាមជើងអាកាស ទៅលើបណ្ដាគោល
ដៅរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS)។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីទួរគីបានអោយ
ដឹងថា៖ Ankara មិនទាន់មានការព្រមព្រៀងណាមួយជាមួយអាមេរិក អំពីការប្រើ
ប្រាស់ មូលដ្ឋានទ័ពអាកាស Incirlik នៅភាគខាងត្បូងប្រទេសនេះ។ នាបច្ចុប្បន្ន អាមេរិកបានប្រើប្រាសមូលដ្ឋាននេះ ដោយគោលដៅភស្តុភា និងជួយឧបត្ថម្ភ
មនុស្សធម៌សំរាប់អ៊ីរ៉ាក់ ស៊ីរីតែប៉ុណ្ណោះ។ តាមមន្ត្រីរូបនេះថា៖ការចរចារនៅបន្ត
ប្រព្រឹត្តទៅដែរ។
សេចក្ដីប្រកាសនេះរបស់ទួរគីត្រូវបាននាំចេញ ក្រោយ១ថ្ងៃបន្ទាប់ពីពេលដែល
ទីប្រឹក្សារសន្តិសុខជាតិអាមេរិក Susan Rice បាននិយាយថា៖ រដ្ឋអំណាច Ankara បានអនុញ្ញាត្តិអោយកងកម្លាំងអាមេរិកទាក់ទងនឹងបណ្ដាមូលដ្ឋានទ័ពអាកាស របស់ខ្លួន ដែលក្នុងនោះមាន Incirlik ដើម្បីបំរើបណ្ដាសកម្មភាពវាយប្រហារ តាមជើងអាកាសទៅលើ IS៕