ទួរគីនៅមិនទាន់កាត់បន្ថយបាននូវរលកជនចំណាកស្រុកនៅឡើយ

Chia sẻ
(VOVworld) - បរិមាណជនភៀសខ្លួនមកពីទួរគីហូរទៅ
សហភាពអឺរ៉ុប (EU) នៅតែមានច្រើន បើទោះបីជា
ព្រុចសែល កាលពីខែវិច្ឆិកាកន្លងទៅបានផ្ដល់ប្រាក់
ចំនួន៣ពាន់លានអឺរ៉ូ (ស្មើនឹង៣,២ពាន់លានដុល្លា
អាមេរិក) ដើម្បីប្រទេសនេះជួយកាត់បន្ថយរលកជនចំណាកស្រុកហូរចូលអឺរ៉ុបក៏ដោយ។
ទួរគីនៅមិនទាន់កាត់បន្ថយបាននូវរលកជនចំណាកស្រុកនៅឡើយ - ảnh 1
ជនភៀសខ្លួនមកពីទួរគីទៅកាន់កោះ Lesbos របស់ក្រិច (រូបថត៖AFP/TTXVN)

(VOVworld) - អនុប្រធានទីមួយនៃគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកដោះស្រាយ
វិបតិ្តជនចំណាកស្រុកលោក Frans Timmermans នាថ្ងៃទី១១ មករា​ បានឲ្យដឹងថា
 បរិមាណជនភៀសខ្លួនមកពីទួរគីហូរទៅសហភាពអឺរ៉ុប (EU) នៅតែ មានច្រើន
បើទោះបីជាព្រុចសែល កាលពីខែវិច្ឆិកាកន្លងទៅ បានផ្ដល់ប្រាក់ចំនួន៣ពាន់លាន
អឺរ៉ូ (ស្មើនឹង៣,២ពាន់លានដុល្លាអាមេរិក) ដើម្បី ប្រទេសនេះជួយកាត់បន្ថយរលក
ជនចំណាកស្រុកហូរចូលអឺរ៉ុបក៏ដោយ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន
បន្ទាប់ពីជួបធ្វើការជាមួយរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ ទំនងជាមួយ EU របស់ទួរគី
លោក Timmermans បានឲ្យដឹងថា បរិមាណជនអន្តោប្រវេសន៍ចូលទៅក្រិច ជា
ប្រទេស សមាជិកមួយរបស់EU នៅតែមានច្រើនដោយមានមនុស្សចំនួន២ដល់
៣ពាន់នាក់ក្នុងមួយថ្ងៃ។លោក Timmermans បានសង្កត់ធ្ងន់ថា អាការ៉ាគប្បីជំរុញ
ខ្លាំងការអនុវត្តន៍វិធានការកាត់ បន្ថយរលកជនចំណាកស្រុកឲ្យបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ