ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton (រូបថត៖ AP) |
លោក John Bolton បានលើកច្បាស់ថា “ ការដែលចិនគំរាមកំហែងលើប្រទេសដទៃនាពេលថ្មីៗនេះដោយហាមអនុញ្ញាតធ្វើអាជីវកម្មធនធាននៅសមុទ្រខាងកើតកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងណាស់”។ លោកបានសង្កត់ធ្ងន់ថាអាមេរិកគាំទ្រយ៉ាងខ្លាំងដល់ប្រទេសនានាដែលប្រឆាំងជំទាស់នឹងសកម្មភាពទាំងនេះ ក៏ដូចជា “យុទ្ធវិធីសម្លុត” របស់ចិនដែលធ្លាប់បានគំរាមកំហែងដល់សន្តិសុខនិងសុខសន្តិភាពក្នុងតំបន់ផងដែរ។ គួរឲ្យបញ្ជាក់ថា សកម្មភាពទាំងនេះរបស់ចិនកំពុងជ្រៀតជ្រែកក្នុងការរុករកនិងការផលិតប្រេងនិងឧស្ម័នដែលប្រទេសនានា បានអនុវត្តអស់រយៈពេលជាយូរមកហើយ ជាពិសេសគឺរបស់ប្រទេសវៀតណាមផងដែរ៕