ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលីអភិវឌ្ឍកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អគ្គទេសាភិបាលអូស្ត្រាលី លោក  Peter Cosgrove និង ភរិយា អញ្ជើញចេញ ដំណើរមកបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែឧសភា ឆ្នាំ២០១៨។
ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលីអភិវឌ្ឍកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា - ảnh 1 ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick  និយាយអំពី ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូស្ត្រាលី មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ អគ្គទេសាភិបាលអូស្ត្រាលី លោក  Peter Cosgrove

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលរំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាម និង អស្ត្រាលី (ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ១៩៧៣/ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៨ )។ ក្នុងឱកាសនេះដែរ ក្នុងកិច្ចសម្ភាសជាមួយឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick អំពីដំណើរទស្សកិច្ចទៅកាន់ ប្រទេសវៀតណាមរបស់ លោក Peter Cosgrove។ លោក Craig Chittick បានអះអាងថា ដំណើរទស្សនកិច្ចរបស់ លោក Peter Cosgrove និង ភរិយា បានបញ្ជាក់ពីទំនាក់ទំនងវៀតណាម-អូស្ត្រលី កំពុងស្ថិតក្នុងកិច្ចការជាស្នូល នៃប្រទេសទាំងពីរ។

លោក Craig Chittick បានឲ្យដឹងទៀតថា ក្នុងរយៈពេល ២០ ដល់ ២៥ ឆ្នាំ កម្លងទៅ ប្រទេសទាំងពីរ បានដាក់ចេញសេចក្តីសម្រេចយ៉ាងសំខាន់ៗ ជាច្រើន ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យសម្រេចបានសមិទ្ទិផលគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀត ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម - អូស្ត្រាលី លើវិស័យពាណិជ្ជកម្មមានការរីកចម្រើនដ៏សំខាន់ ជាពិសេស វិស័យសន្តិសុខ នាវាចរណ៍។ លោក Craig Chittick ក៏សង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ នឹងជាឆ្នាំល្អបំផុត សំរាប់ ប្រទេសទាំងពីរទទួលបាននូវភាពជោគជ័យលើវិស័យទាំងនេះដែរ៕

ប្រតិកម្មទៅវិញ