|
ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ (vietnamplus.vn) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសវៀតណាម សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez
Parrilla បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ទី១២
កញ្ញា។ នាព្រឹកថ្ងៃទី១០កញ្ញា នៅទីស្ដីការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស
គុយបាលោក Bruno Rodriguez Parrilla បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ នៅការចរចារ ភាគី
ទាំងពីរបានផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងរដ្ឋទាំងពីរនិងក្រសួងការបរទេសទាំងពីរក៏ដូចជាចែករំលែកទស្សនៈ
អំពីបញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរ
បានឯកភាពវាយតំលៃទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការជាភាតរៈរវាង
វៀតណាម-គុយបាក្នុងរយៈពេលកន្លងមកបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ លេចធ្លោគឺលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នាខែមិនាឆ្នាំ២០១៤។ ភាគីទាំងពីរ
ក៏បានផ្លាស់ប្តូរនិងឯកភាពរៀបចំក្នុងឆ្នាំ២០១៥បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ទី២ធ្នូ)តាមរយៈនោះ
រឹតបន្តឹងបន្ថែមចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាម
និងគុយបា៕