ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក Zhang HanHui (រូបថត៖ baotintuc.vn) |
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៤ សីហា លោក Zhang HanHui បានមានប្រសាសន៍ថា ប្រទេសចិនបានប្តេជ្ញាចិត្តបង្កើនកម្រិតនៃទំនាក់ទំនងរវាងរុស្ស៊ី និងចិន។ អ្នកការទូតចិនរូបនេះក៏បានសង្កត់ធ្ងន់ថា អ្វីៗដែលសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយឈរលើមូលដ្ឋានទាំងនោះ រុស្ស៊ីនិងចិនគប្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតផងដែរ។ លោកបានបន្តទៀតថា ទំនាក់ទំនងរុស្ស៊ី - ចិនគឺជាទំនាក់ទំនងដ៏ចីរភាពបំផុតនៅលើពិភពលោក និងជាទំនាក់ទំនងល្អបំផុតរវាងបណ្តាប្រទេសជិតខាងផងដែរ៕