|
ទំនាក់ទំនងរវាងចិននិងអាមេរិកបង្កើនភាពតានតឹងទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត
(Image: VNA) |
(VOVworld) – ថ្លែងមតិក្នុងសន្និសីទកាសែតនៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី
២៥ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន
ចាត់ទុកថា៖ សកម្មភាពយន្តហោះឈ្លបយកការណ៍របស់អាមេរិកលើសមុទ្រ
ខាងកើតគឺគ្រោះថ្នាក់ និងអាចធ្វើឲ្យយល់ប្រឡំដែលកើតឡើងលើអាកាស។
ទន្ទឹមនឹងនោះ ចិនស្នើរឲ្យអាមេរិកបញ្ឈប់រាល់សកម្មភាពឈ្លបយកការណ៍
ដូច្នេះភ្លាមមួយរំពិច។ លោកស្រី Hua Chunying បានចាត់ទុកថែមទៀតថា៖ សេរីភាពខាងអាកាសចរណ៍និងនាវារចរណ៍នៅសមុទ្រខាងកើតគ្មានបញ្ហា
ណាមួយនាបច្ចុប្បន្នហើយប្រទេសនានាសុទ្ធតែមានសិទ្ធិសេរីភាពខាង
អាកាសចរណ៍និងនាវារចរណ៍នៅទីនេះ។ ប៉ុន្តែ ភាគីចិនក៏បានអះអាងដែរ
ថា៖ សេរីភាពខាងអាកាសចរណ៍និងនាវាចរណ៍មិនមានន័យថា៖ យន្តហោះ
និងនាវាចំបាំងពីបរទេសអាចគំរាមកំហែងដល់ផលប្រយោជន៍នៃប្រទេស
ផ្សេងឡើយ។ មុននោះ ថ្ងៃទី ២១ ឧសភា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក
លោក Daniel Russel បានអះអាងថា៖សកម្មភាពកសាងនាពេលថ្មីៗនេះរបស់
ចិនលើសមុទ្រខាងកើតបានធ្វើឲ្យភាពតានតឹង ឡើងជណ្តើរដែលអាចនាំ
ទៅការប៉ះទង្គិច។
នាថ្ងៃទី ២២ ឧសភា អនុប្រធានាធិបតីអាមេរិក Joe Biden ក៏បានរិះគន់យ៉ាងខ្លាំងក្លា កាយវិការរបស់ចិនលើសមុទ្រខាងកើត ព្រមទាំង ប្រកាសថា៖ អាមេរិកនឹងដាក់
ពង្រាយ ៦០% នៃកងទ័ពជើងទឹកប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមុនឆ្នាំ ២០២០
ដើម្បី ទប់ទល់នឹងការសាកល្បងនៅទីនេះ៕