ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសសម្រេចបានសមិទ្ធិផល ជាច្រើន រីកចម្រើនយ៉ាងខ្លាំងក្លា

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងឡុងដ៍ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាអង់គ្លេស លោក John Mcfall។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសសម្រេចបានសមិទ្ធិផល ជាច្រើន រីកចម្រើនយ៉ាងខ្លាំងក្លា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភាអង់គ្លេស
លោក John Mcfall។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស ហើយ រីករាយដោយឃើញថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស សម្រេចបានសមិទ្ធិផលជាច្រើន រីកចម្រើនយ៉ាងខ្លាំងក្លា វិជ្ជមាន លើគ្រប់ជ្រុងជ្រោយ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ចក្រភពអង់ គ្លេសគឺជាដៃគូសំខាន់របស់វៀតណាមក្នុងតំបន់ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ នៅទីផ្សារអឺរ៉ុប និងជាវិនិយោគិនអឺរ៉ុបនាំមុខគេនៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគរបស់អង់គ្លេសនៅវៀតណាមទើបសម្រេចបានតែ ៤ ពាន់លាន ដុល្លាអាមេរិកក្នុងចំណោមដើមទុនទាក់ទាញវិនិយោគបរទេសទាំង ៤០០ ពាន់លានដុល្លានៅ វៀតណាមប៉ុណ្ណោះ។
ភាគីទាំងពីរបានឯកភាពរក្សាការសន្ទនា ផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យ ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក្នុងនោះ ជាពិសេសសភានៃប្រទេសទាំងពីរត្រូវពង្រីក តួនាទីជាអតិបរមា ហើយគាំទ្រចំពោះការអនុវត្តសកម្មភាព និងវិធានការដែលមាន ប្រយោជន៍ទាំងសងខាង និងប្រជាជននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការអនុវត្តលទ្ធផលនៃកិច្ចប្រជុំ COP២៦ ផងដែរ។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសសម្រេចបានសមិទ្ធិផល ជាច្រើន រីកចម្រើនយ៉ាងខ្លាំងក្លា - ảnh 2ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ VOV)
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសម្តែងក្តីរីករាយនៅពេលដែល ក្រុម G7 បានជ្រើសរើសវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេទាំង ៣ ដើម្បីជួយឧបត្ថម្ភការអនុវត្តការសន្យានៅ COP២៦។ លោកប្រធានព្រឹទ្ធសភា អង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងម៉ឺងម៉ាត់របស់វៀតណាមក្នុងការ សន្យាអន្តរជាតិអំពីកិច្ចការពារបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័ន ហើយបញ្ជាក់ ថា ចក្រភពអង់គ្លេសគាំទ្រហើយចូលរួមជួយឧបត្ថម្ភ វៀតណាម។
ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើមូលដ្ឋាន ពហុភាគី ប្រទេសទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការជិត ស្និទ្ធបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាសកល ជាពិសេសត្រូវមានការប្រតិបត្តិដ៏សម ស្របក្នុងទំនាក់ទំនងអន្តរជាតិដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និង អភិក្រមសកល បង្កើនការសន្ទនា និងជៀសវាងការប្រឈមមុខដាក់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ