|
ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវនៅទីក្រុងហាណូយ |
(VOV)_នាយប់ថ្ងៃទី៨មេសា នៅទីក្រុងហាណូយ ស្ថានទូតឡាវបានរៀបចំពិធី
ទទួលបុណ្យចូលឆ្នាំថ្មី Bunpimay ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀត
ណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖ វៀតណាមនឹងរួមជាមួយឡាវ
ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាពពិសេស និងជំរុញទំនាក់ទំនងសហ
ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរឡើងកំរិតថ្មី នាំមកនូវផលប្រយោ
ជន៍ជាក់ស្ដែង សំរាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មក្នុងការកសាង
សហគមន៍អាស៊ាន។
“ យើងខ្ញុំមានមោទនភាពណាស់ ចំពោះទំនាក់ទំនងគំរូ វៀតណាមនិងឡាវ។ នេះ
គឺជាទ្រព្យសម្បាត្តិមិនអាចកាត់ថ្លៃបានដែល ត្រូវពង្រឹងនិងពង្រីកជានិច្ច។ យើងខ្ញុំ
យល់ដឹងយ៉ាងច្បាស់ថា៖ជោគជ័យនិមួយៗរបស់ប្រជាជនវៀតណាម សុទ្ធតែត
ភ្ជាប់ជាមួយចំណងសាមគ្គីភាព ជួយឧបត្ថម្ភពីបក្ស រដ្ឋ និងប្រជាជនឡាវ៕”