មេចុងភៅកំពុងធ្វើមុខម្ហូប Tapa។ (រូបថត៖ TTXVN) |
នាយប់ថ្ងៃទី២០ មិថុនា នៅទីក្រុងហាណូយ ស្ថានទូតអេស្ប៉ាញ់ប្រចាំនៅវៀតណាមបានសហការជាមួយសមាគមន៍មិត្តភាពវៀតណាម-អេស្ប៉ាញ់ រៀបចំព្រឹត្តិការណ៍ “ទិវា tapa ពិភពលោកនៅវៀតណាម” (ថ្ងៃទី១៨ មិថុនា ជារៀងរាល់ឆ្នាំ)។
លោកស្រី Maria Jesus Lospez-Palop ឯកអគ្គរដ្ឋទូតអេស្ប៉ាញ់ប្រចាំនៅវៀតណាមបានឲ្យដឹងថា នេះជាលើកទី២ហើយដែលទិវា Tapa ពិភពលោកត្រូវបានរៀបចំឡើងនៅវៀតណាម ក្រោយពីលើកទី១កាលពីឆ្នាំ២០១៩។ ទិវាបុណ្យនេះទទួលបានការចូលរួមយ៉ាងច្រើនកុះកររបស់ប្រជាជននៅទីក្រុងធំៗជាច្រើនរបស់វៀតណាម។
Tapa ជាម្ហូបអាហារប្រពៃណីរបស់អេស្ប៉ាញ់ ដែលត្រូវបានធ្វើឡើងដោយការគួបផ្សំវត្ថុធាតុដើមជាច្រើនប្រភេទជាមួយគ្នា។ សាំងវិចឈីសឬត្រប់អាំងជាមួយឈីស ជាម្ហូប tapa ដ៏ល្បីល្បាញនៅអេស្ប៉ាញ់៕