“ទិដ្ឋភាព​មួយនៃ​​វៀតណាម” បង្កើតការ​ចាប់​អារម្មណ៍​នៅសប្តាហ៍សិល្បៈអាស៊ី​ក្រុង​ឡុងដ៍

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា វិចិត្រសាលសិល្បៈថាំង ឡុង បានរៀបចំការតាំងពិព័រណ៌ "ទិដ្ឋភាពនៃវៀតណាម" នៅឯផ្ទះដេញថ្លៃ Bonhams ក្នុងក្របខ័ណ្ឌនៃសប្តាហ៍សិល្បៈអាស៊ីទីក្រុងឡុងដ៍លើកទី ២៧។

នេះជាវត្តមានវិចិត្រសាលវៀតណាមលើកដំបូងក្នុងព្រឹត្តិការណ៍សិល្បៈដ៏មានកិត្យានុភាពក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ចូលរួមព្រឹត្តិការណ៍នេះ "ទិដ្ឋភាពនៃវៀតណាម" នាំមកនូវបណ្តុំស្នាដៃចម្រុះរបស់វិចិត្រករចំនួនបួនរូប ដោយពណ៌នាអំពីស្ទីលប្លែកៗ និងទស្សនៈផ្ទាល់ខ្លួនរបស់សិល្បករមកពីជំនាន់សិល្បៈផ្សេងៗគ្នា។ លោកស្រី Sophie Kempson នាយកផ្នែកអភិវឌ្ឍន៍កម្មវិធីនៅសប្តាហ៍សិល្បៈអាស៊ីក្រុងឡុងដ៍ បានវាយតម្លៃថា ការតាំងពិព័រណ៌ "ទិដ្ឋភាពនៃវៀតណាម"  បាននាំមកនូវទស្សនវិស័យថ្មីដល់ទីក្រុងឡុងដ៍ស្តីពីសិល្បៈសហសម័យរបស់វៀតណាម និងជាឱកាសសម្រាប់អ្នកស្រឡាញ់សិល្បៈអន្តរជាតិបានស្គាល់សិល្បករ និងស្នាដៃនៃជំនាន់ បន្ទាប់ពីសម័យវិចិត្រសិល្បៈឥណ្ឌូចិន។ លោកស្រី Sophie Kempson បានសម្តែងការចាប់អារម្មណ៍ចំពោះស្នាដៃដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ ជាពិសេសគំនូរម្រ័ក្សណ៍ខ្មុក និងគំនូរដុតឈើ។

“ទិដ្ឋភាព​មួយនៃ​​វៀតណាម” បង្កើតការ​ចាប់​អារម្មណ៍​នៅសប្តាហ៍សិល្បៈអាស៊ី​ក្រុង​ឡុងដ៍ - ảnh 1ការតាំងពិព័រណ៌ "ទិដ្ឋភាពនៃវៀតណាម" នៅឯផ្ទះដេញថ្លៃ Bonhams ក្នុងក្របខ័ណ្ឌនៃសប្តាហ៍សិល្បៈអាស៊ីទីក្រុងឡុងដ៍លើកទី ២៧។ រូបថត៖ TTXVN

សប្តាហ៍សិល្បៈអាស៊ីក្រុងឡុងដ៍  គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដើម្បីផ្សព្វផ្សាយសិល្បៈអាស៊ីនៅមជ្ឈមណ្ឌលសិល្បៈទីក្រុងឡុងដ៍ ដោយទាក់ទាញការចូលរួមពីវិចិត្រសាល អ្នកដេញថ្លៃដ៏ល្បីល្បាញ និងស្ថាប័នវប្បធម៌ដែលមានឯកទេសខាងសិល្បៈអាស៊ីមកពីចក្រភពអង់គ្លេស អឺរ៉ុប និងពិភពលោក៕

ប្រតិកម្មទៅវិញ