|
ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា |
(VOV)_នាថ្ងៃទី២២ សីហា នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) បានប្រ
ព្រឹត្តទៅសន្និសីទប្រកាសលទ្ធផលនៃការវាយតំលៃអំពីស្ថានភាពបរិស្ថានសមុទ្រ ពីខេត្ត
Ha Tinh ដល់ខេត្ត Thua Thien – Hue។ ថ្លែងមតិនៅទីនេះ លោក Tran Hong Ha រដ្ឋមន្ត្រី
ក្រសួងធនធាន និងបរិស្ថានបានសង្កត់ធ្ងន់ថា៖ ខែមេសាឆ្នាំ២០១៦ សមុទ្រនៅភូមិ
ភាគកណ្ដាលវៀតណាម បានកើតមានឡើងវិបត្តិបរិស្ថាន បណ្ដាលអោយត្រីក្នុងតំបន់
នេះស្លាប់យ៉ាងច្រើន។ នាថ្ងៃទី២៨មិថុនាឆ្នាំ២០១៦ក្រុមហ៊ុន Formusa ទទួលខុសត្រូវអំ
ពីបញ្ហានេះ និងបានសូមទោសប្រជាជនក្នុងទូទាំងប្រទេស។
ក្រសួងធនធាននិងបរិស្ថានបានសន្និដ្ឋានថា៖ គុណភាពបរិស្ថានសមុទ្រនៅតំ
បន់នេះ បានស្ថិតនៅក្នុងការកំណត់ និងបទដ្ឋាននានារបស់វៀតណាម៕