ទីក្រុងហាណូយរួមសហការរៀបចំពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ីតាលី

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៣១ខែមករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញជួបធ្វើការជាមួយលោកស្រី Cecilia Piccioni ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម ដោយផ្លាស់ប្តូរអំពីផែនការត្រៀមរៀបចំព្រឹត្តិ ការជួបប្រាស្រ័យវប្បធម៌ សិល្បៈក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-អ៊ីតាលី។
ទីក្រុងហាណូយរួមសហការរៀបចំពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ីតាលី - ảnh 1 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយលោកស្រី Cecilia Piccioni ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម

នៅក្នុងជំនួបនេះ លោកស្រី Cecilia Piccioni ឲ្យដឹងថា ក្នុងក្រប ខ័ណ្ឌនៃព្រឹត្តិការ ណ៍នេះ ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាមនឹងរៀប ចំពិធីបង្ហាញម៉ូតដោយមានការ រួមផ្សំរវាងអ្នករចនាម៉ូតអ៊ីតាលីនិងសិប្បករសូត្រវៀតណាមផងដែរ។ លោកស្រីមាន បំណងថា ទីក្រុងហាណូយ នឹងជួយគាំទ្រដើម្បីព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ។

        ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយមានកិត្តយស ដែលជាទីកន្លែងប្រព្រឹត្តទៅព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ រំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតអ៊ីតាលី វៀតណាម។ ទីក្រុងត្រៀមជាស្រេចរួមសហការជាមួយស្ថានទូតអ៊ីតាលីដើម្បីរៀបចំ ប្រកបដោយជោគជ័យព្រឹត្តិការណ៍សំខាន់នេះ៕

ប្រតិកម្មទៅវិញ