ទីក្រុងហាណូយបានកត់ត្រាចំនួនករណីឆ្លងកូវីដ ១៩ ខ្ពស់បំផុតនៅក្នុងប្រទេសសម្រាប់ថ្ងៃទីបីជាប់ៗគ្នា

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ២១ ធ្នូ ដល់ម៉ោង ១៦:០០ ថ្ងៃទី ២២ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ បន្ថែមចំនួន ១៦.៥៥៥ ករណី ដែលក្នុងនោះមាន ៣៣ នាក់ត្រូវបាននាំចូល និង ១៦.៥២២ ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេសនៅតាមខេត្ត ក្រុងចំនួន ៦០។ 

ក្នុងនោះ ទីក្រុងហាណូយមាន ១.៦៤៦ ករណី។ នេះជាថ្ងៃទីបីជាប់គ្នាដែលក្រុងហាណូយបានកត់ត្រាចំនួនករណីឆ្លងច្រើនបំផុតក្នុងប្រទេស។ គិតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១.៥៨៨.៣៣៥នាក់។ នៅថ្ងៃទី ២២ ខែធ្នូ អ្នកជំងឺ ចំនួន ១៣.៣៩៤ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ។ បច្ចុប្បន្នចំនួនករណីជាសះស្បើយសរុបមានចំនួន ១.១៧៣.៤៨៤ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ២១០ នាក់ ដោយសារជំងឺកូវីដ ១៩។ គិតត្រឹមរសៀលថ្ងៃទី ២២ ខែធ្នូ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១៤១ លានដូស៕

ប្រតិកម្មទៅវិញ