ទីក្រុងហាណូយនឹងរៀបចំពិព័រណ៍ឯកទេសអន្តរជាតិខាងអាកាសចរណ៍

Chia sẻ

(VOVWORLD) - ពិព័រណ៍អន្តរជាតិអំពីបណ្តាញជាន់ខ្ពស់នៃការផលិត ការផ្គត់ផ្គង់ និងការប្រើ ប្រាស់ប្រកបដោយចីរភាពក្នុងឧស្សាហកម្មអាកាសចរណ៍ និងវេទិកាអាកាសចរណ៍ វៀតណាមនៅទីក្រុងហាណូយ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (រដ្ឋធានីហាណូយ) ។

ទីក្រុងហាណូយនឹងរៀបចំពិព័រណ៍ឯកទេសអន្តរជាតិខាងអាកាសចរណ៍ - ảnh 1ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហាណូយថ្លែងនៅសន្និសីទសារព័ត៌មាន។

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម ទីក្រុងហាណូយបានឲ្យដឹងថា ពិព័រណ៍នេះគឺសំដៅអភិវឌ្ឍន៍បណ្តាញជាន់ខ្ពស់នៃខ្សែ សង្វាក់ផលិតកម្ម ផ្គត់ផ្គង់សេវាកម្ម និងប្រើប្រាស់ប្រកបដោយចីរភាពក្នុងវិស័យឧស្សា ហកម្មអាកាសចរណ៍។ ពិព័រណ៍នេះក៏បង្កើតឱកាសដើម្បីតភ្ជាប់អង្គភាព សហគ្រាស ក្នុងស្រុក និងអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងសហប្រតិបត្តិការក្នុងវិស័យអាកាស ចរណ៍ និងឧស្សាហកម្មគាំទ្រ; នាំសហគ្រាសក្នុងស្រុកឱ្យចូលរួមជាបណ្ដើរៗក្នុង បណ្តាញសកលនៃអ្នកផលិត អ្នកផ្គត់ផ្គង់ផលិតផល និងសេវាកម្មអាកាសចរណ៍។

ពិព័រណ៍នេះមានស្តង់ជាង ១២០ របស់សហគ្រាសមកពីប្រទេសចំនួន ១៥ ដែល បង្ហាញផលិតផល បច្ចេកវិទ្យា ឧទ្ទេសនាមអំពីសមត្ថភាពផលិត ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស ភស្តុភារកម្ម... ក្នុងវិស័យអាកាសចរណ៍៕

ប្រតិកម្មទៅវិញ