ប្រជាជនប្រកាសពីសុខភាពនិងយកសំណាកសំរាប់ធ្វើតេស្ត (រូបថត៖ TTXVN) |
នាថ្ងៃទី ៣០ ខែកក្កដា គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុងហាណូយ បានប្រកាសសេចក្ដីសន្និដ្ឋានរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Nguyen Duc Chung ប្រធាន គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុងហាណូយ នៅក្នុងសម័យប្រជុំលើកទី ៤៤ ដោយតម្រូវឲ្យប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពី Da Nang ចាប់ពីដើមខែកក្កដារហូតដល់ពេលនេះ ប្រសិនបើតិចជាង ១៤ ថ្ងៃពោលគឺបន្ទាប់ពីថ្ងៃទី ១៦ ខែកក្កដាគឺត្រូវធ្វើចត្តាឡីស័កនៅហ្នឹងផ្ទះ ហើយត្រូវ ធ្វើតេស្ត COVID-19 ភ្លាមផងដែរ។ សូមបញ្ជាក់ដែរថា ការធ្វើតេស្តនឹងបញ្ចប់មុនថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០៕