វិស័យសុខាភិបាលទីក្រុងហាណូយ ផ្តល់ប្រាក់ចំនួន ១.៣១៤ ពាន់លានដុង ដើម្បីទិញវ៉ាក់សាំង (រូបថត៖ TTXVN) |
តាមនោះ វិស័យសុខាភិបាលហាណូយបានឧបត្ថម្ភ ១.៣១៤ ពាន់លានដុងដើម្បីទិញវ៉ាក់សាំង; ក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai (THACO) បានបរិច្ចាគឧបករណ៍ធ្វើតេស្តចំនួន ៣០ ម៉ឺនឈុត រថយន្តសង្គ្រោះបន្ទាន់ចំនួន ៣០ គ្រឿង និងឧបត្ថម្ភយានយន្តចាក់វ៉ាក់សាំងចល័តចំនួន ៣០ គ្រឿង ដែលមានតម្លៃសរុប ៨៤ ពាន់លាន ដុង។
ថ្លែងមតិនៅកម្មវិធីនេះ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយលោកស្រី Nguyen Lan Huong បានសង្កត់ធ្ងន់ថា ជំនួយរបស់ទីភ្នាក់ងារ អង្គការ អាជីវកម្មនិងសប្បុរស គឺមានតម្លៃយ៉ាងខ្លាំងដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពសុខាភិបាលរបស់ទីក្រុង ដោយគោលដៅធានាសុវត្ថិភាពសម្រាប់ប្រជាជនរដ្ឋធានីក្នុងគ្រប់កាលៈទេសៈ ហើយលោកស្រី Nguyen Lan Huong ជឿជាក់ថា ដោយសាមគ្គីភាពរបស់ប្រជាជនទាំងមូល រដ្ឋធានីនិងប្រទេសទាំងមូលនឹងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ក្នុងពេលឆាប់ៗនេះ ដើម្បីនាំជីវភាពរស់នៅវិលត្រឡប់មករកភាពប្រក្រតីថ្មី៕