តំបន់ដាក់ដាច់ដោយឡែកចំពោះអ្នកជំងឺឆ្លង Covid-19 (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៣កុម្ភៈ នៅកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅទីក្រុងហាណូយ ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងលោក Nguyen Duc Chung បានជម្រាបថា ចំពោះមុខ ការវិវត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតនេះ ជាពិសេសគឺនៅកូរ៉េខាងត្បូង និងជប៉ុន ទីក្រុងត្រូវតែឯកភាពលើខ្លឹមសារការងារដើម្បីដាក់ឲ្យដំណើរការ ភ្លាមមួយរំពិច ក៏ដូចជាអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺផងដែរ។
នាបច្ចុប្បន្ន មានពលរដ្ឋកូរ៉េខាងត្បូងយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរស់ នៅទីក្រុងហាណូយ ខណៈដែលចំនួនពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូងក៏ មានច្រើនអញ្ចឹងដែរ។ ហេតុដូច្នេះ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ ថា យើងអាចយកឈ្នះលើជំងឺរាតត្បាតនេះ ដោយការធ្វើបច្ចុប្បន្នភាព ព័ត៌មានដោយម្ចាស់ការហើយចាត់វិធានការដោះស្រាយឲ្យទាន់ពេលវេលា។ ជាពិសេស ករណីដែលធ្លាប់បានទៅនិងមកពីទីក្រុង Daegu និងខេត្ត Gyeongsangbuk (តំបន់ផ្ទុះជំងឺនៅកូរ៉េខាងត្បូង) ត្រូវតែមានការឃ្លាំមើល យ៉ាងដិតដល់។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានអះអាងថា៖
“នគរបាលនៅតាមខ័ណ្ឌ មូលដ្ឋាន និងគណៈគ្រប់គ្រងបញ្ដាខុនដូរ ដែលមានជនបរទេសរស់នៅ សិក្សានិងធ្វើការ ដោយទិសស្លោក ទៅកាន់ផ្ទះនីមួយៗ ត្រួតពិនិត្យគ្រួសារនីមួយៗ ដើម្បីធ្វើបញ្ជីឈ្មោះឲ្យបាន ច្បាស់លាស់។ ចំណែកឯសណ្ឋាគារ ត្រូវកត់ចំណាំការធ្វើដំណើររបស់ភ្ញៀវ ទេសចរ”៕