ទីក្រុងហាណូយ៖ សហគ្រាសប្រមាណ១០០០អង្គភាពចូលរួម “យុទ្ធនាការ ការងារចំនួន១០.០០០សម្រាប់សហគមន៍”

Chia sẻ
(VOVWORLD) - គិតរហូតដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការទាក់ទាញបានសហគ្រាសចំនួន ៩៦៣អង្គភាពចូលរួមបង្កើតការងារធ្វើ ហើយពលករជាង១ម៉ឺននាក់រកបាន ការងារធ្វើផងដែរ៕
ទីក្រុងហាណូយ៖ សហគ្រាសប្រមាណ១០០០អង្គភាពចូលរួម “យុទ្ធនាការ ការងារចំនួន១០.០០០សម្រាប់សហគមន៍” - ảnh 1 កម្មការិនីធ្វើការនៅរោងចក្រតម្បាញនិងជ្រលក់ Jasan វៀតណាម (រូបថត៖ TTXVN)

ដើម្បីឆ្លើយតបនឹងផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លង Covid-19 ទៅ លើប្រជាពលកររាប់ម៉ឺននាក់ សម្ព័ន្ធយុវជនទីក្រុងហាណូយ សមាគមន៍ និស្សិតនិងសម្ព័ន្ធសមាគមន៍យុវជនទីក្រុងហាណូយបានសហការជាមួយ អង្គការជាច្រើនដូចជា៖ Global Shapers Canavi Accesstrade និង G.A.P Institute អនុវត្ត “យុទ្ធនាការ ការងារចំនួន១០.០០០ សម្រាប់ សហគមន៍ - ប្រឆាំងភាពអត់ការងារធ្វើដោយសារជំងឺឆ្លង”។ យុទ្ធនាការនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២០ ដោយទទួលបានការគាំទ្រ របស់សហគ្រាសរាប់រយអង្គភាពនិងពលករបាត់ការងារធ្វើរាប់ពាន់នាក់។ គិតរហូតដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការទាក់ទាញបានសហគ្រាសចំនួន ៩៦៣អង្គភាពចូលរួមបង្កើតការងារធ្វើ ហើយពលករជាង១ម៉ឺននាក់រកបាន ការងារធ្វើផងដែរ៕

ប្រតិកម្មទៅវិញ