ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែសីហា គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបាន រៀបចំពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង សឹង្ហបុរី (ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៣ - ថ្ងៃទី១ សីហា ឆ្នាំ២០១៨)។
ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សឹង្ហបុរី - ảnh 1ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ VOV) 

ថ្លែងមតិនៅ ទីនេះ លោក Huynh Cach Mang អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញមានគោលបំណងចង់ពង្រីកថែមទៀត នូវកិច្ចសហប្រតិបតិ្តការជាមួយសឹង្ហបុរី តាមនោះរួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរី ដើម្បីចំណង សាមគ្គីភាព មិត្តភាព ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បី សុខសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំទីក្រុង ហូជីមិញបានអះអាងថា ការរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរគឺជាការរំលឹកខួបរយៈ ៤៥ឆ្នាំនៃចំណងមិត្តភាពដ៏ស្និទ្ធិស្នាល ចីរភាពនិងយូរអង្វែង នៃទំនាក់ទំនងដ៏ល្អប្រសើរដែលត្រូវបានពង្រឹងនិងពង្រីក លើគ្រប់វិស័យ។

        “ដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័សនៃទីក្រុងហូជីមិញបាននាំមកនូវឱកាសជាច្រើនក្នុងវិស័យអភិវឌ្ឍន៍និងគ្រប់គ្រងនគរ។ យើងខ្ញុំមានគោលបំណង ចង់បើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗ ដូចជាបច្ចេកវិទ្យាព័ត៌មាន ដែលជាអាទិភាពនៃទីក្រុងនាបច្ចុប្បន្ន។ នាងខ្ញុំជឿជាក់ថា យើងអាចលើក ទំនាក់ទំនងដ៏អស្ចារ្យនេះឡើងកំពស់ថ្មីមួយ”៕

ប្រតិកម្មទៅវិញ